សារមន្ទីរជាតិដើម្បីសិល្បៈអាស៊ីនៃមជ្ឈមណ្ឌល Smithsonian របស់សហរដ្ឋអាមេរិក កំពុងដាក់តាំងពិពណ៌រូបបដិមាព្រះហិណ្ឌូមួយអង្គ ដែលត្រូវបានឆ្លាក់នៅលើភ្នំរបស់ប្រទេសកម្ពុជាមួយនៅអំឡុងឆ្នាំ ៦០០។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ថា ការតាំងពិព័រណ៍រយៈពេល ៤ ខែនេះ អបអរពីសារៈសំខាន់នៃសាសនា និងប្រពៃណីនៅក្នុងបណ្តាសហគមន៍ខ្មែរសព្វថ្ងៃ ដែលភាគច្រើនកំណត់អត្តសញ្ញាណខ្លួនថាជាពុទ្ធសាសនិក តែនៅបន្តមានទំនាក់ទំនងជាមួយព្រះហិណ្ឌូដ៏មានឥទ្ធិពលមួយអង្គ។
សេចក្តីរាយការណ៍ជាវីដេអូ
ថ្ងៃព្រហស្បតិ៍ 9 កុម្ភៈ 2023
អស់រយៈពេល ១៤ ឆ្នាំមកហើយ ក្រុមរបាំបុរាណខ្មែរមួយក្រុមនៅភាគខាងជើងប្រទេសកម្ពុជា បានធ្វើឲ្យខ្លួនឯងមានលក្ខណៈប្លែកពីគេ ដោយប្រកាន់ខ្ជាប់នូវទម្លាប់បួងសួងនិងសមាធិប្រចាំថ្ងៃ។ ប៉ុន្តែផលប៉ះពាល់នៃជំងឺកូវីដ១៩ អាចផ្តាច់ជីវភាពរស់នៅនិងអត្តសញ្ញាណសក្ដិសិទ្ធរបស់ក្រុមរបាំមួយនេះ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕