កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៨ មីនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អតីតមេឃុំនៃគណបក្សសង្គ្រោះជាតិ ស្រណោះកិច្ចការមិនទាន់សម្រេច មុនបក្សត្រូវបានរំលាយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ឱកាសនិងបញ្ហាប្រឈមកើតមានស្របគ្នា ខណៈសេដ្ឋកិច្ចឌីជីថលកំពុងរីកចម្រើន។ ការជន់លិចនៅក្នុងប្រទេសឥណ្ឌាភាគខាងជើង បង្ហាញពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងគម្រោងអភិវឌ្ឍន៍៕
ព័ត៌មានពេលរាត្រី៖ ៨ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន បញ្ជាឲ្យដូរមណ្ឌលព្យាបាលជំងឺកូវីដនៅព្រែកព្នៅ ក្រោយមានមនុស្សម្នាក់ស្លាប់។ «បន្ទាន់និងប្រយ័ត្នខ្ពស់» ជាគោលការណ៍របស់ក្រុមគ្រូពេទ្យជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩។ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ ២៤ នាក់ថែមទៀតដែលរាលដាលដល់ខេត្តផ្សេងទៀត។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការចែកចាយវ៉ាក់សាំងកូវីដ១៩ ដោយសមធម៌ក្នុងប្រទេសកំពុងអភិវឌ្ឍ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សម្តេចប៉ាប Francis ដែលបំពេញព្រះរាជទស្សនកិច្ចនៅអ៊ីរ៉ាក់ អំពាវនាវឱ្យមានការអត់ឱនគ្នាខាងសាសនានិងភាតរភាព។ សម្តេចប៉ាប Francis បានចាកចេញពីប្រទេសអ៊ីរ៉ាក់ក្រោយដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ រយៈពេល៤ថ្ងៃ។ សហជីពមីយ៉ានម៉ាចាប់ផ្តើមធ្វើកូដកម្មនៅក្នុងការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងយោធា។ ទិវានារីអន្តរជាតិឆ្នាំនេះកត់សម្គាល់នូវការលំបាកកើនឡើងសម្រាប់ស្ត្រី។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បញ្ជាឲ្យមានសិទ្ធិបោះឆ្នោតស្មើគ្នានៅក្នុងសហរដ្ឋអាមេរិក៕