ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៨ មីនា ២០២១


ព័ត៌មានពេលរាត្រី៖ ៨ មីនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:56 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ដូរ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​នៅ​ព្រែក​ព្នៅ ក្រោយ​មាន​មនុស្ស​ម្នាក់​ស្លាប់។ ​«បន្ទាន់​និង​​ប្រយ័ត្ន​ខ្ពស់»​​​​​​​​​ ជា​គោលការណ៍​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ២៤ ​នាក់​ថែម​ទៀត​ដែល​រាល​ដាល​ដល់​ខេត្ត​ផ្សេង​ទៀត។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ ដោយ​សមធម៌​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សម្តេច​ប៉ាប Francis ដែល​​បំពេញ​​ព្រះ​រាជ​ទស្សនកិច្ច​នៅ​អ៊ីរ៉ាក់ អំពាវ​នាវ​ឱ្យ​មានការ​អត់​ឱន​គ្នា​​ខាង​សាសនា​និង​ភាតរភាព។ សម្តេច​ប៉ាប Francis បាន​ចាក​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​ក្រោយ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ ​រយៈ​ពេល​៤​ថ្ងៃ។ សហជីព​មីយ៉ានម៉ា​​​ចាប់ផ្តើម​ធ្វើ​កូដកម្ម​​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​​នឹង​​ការ​គ្រប់គ្រង​យោធា។ ទិវា​នារី​អន្តរជាតិ​ឆ្នាំ​នេះ​កត់​សម្គាល់​នូវ​ការ​លំបាក​កើន​ឡើង​សម្រាប់​ស្ត្រី។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បញ្ជា​ឲ្យ​មាន​សិទ្ធិ​បោះឆ្នោត​ស្មើ​គ្នា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG