ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា  អ្នក​ភូមិ​បង្ហាញ​ក្តី​សង្ឃឹម ក្រោយ​ឧកញ៉ា​និង​អភិបាលរង​ខេត្ត​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រឿង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បាត់ដំបង។ ព្រះអង្គ លួន សុវ៉ាត ភៀស​ព្រះ​កាយ​ទៅ​ប្រទេស​ស្វីស​សុំ​សិទ្ធិ​ជ្រកកោន។ ឧកញ៉ា​កាន់កាប់​ដី​ជាង​ ៥ ពាន់​ហិកតា​និង​អភិបាល​រងខេត្ត​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ រឿង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បាត់ដំបង។ កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «ដំណើរ​ជីវិត​របស់​ស្រ្តី​ម្នាក់​​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​​​ឈរ​ឈ្មោះ​បោះឆ្នាត​តំណែង​សមាជិក​សភា​ថ្នាក់​រដ្ឋ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ច្រើន​បំផុត​លំដាប់​ទី​បី​ក្នុង​ពិភពលោក។ រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ជា​ថ្មី​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ សង្កាត់​មួយ​នៃ​ប្រទេស​អេស្ប៉ាញ​ បាន​ដាក់​ឲ្យ​បិទ​សកម្មភាព​សង្គម​ឡើងវិញ​ដោយសារ​ជំងឺ​កូវីដ១៩។ លោកស្រី Yuriko Koike បាន​ជាប់ឆ្នោត​ជា​អភិបាល​រាជធានី​តូក្យូ​ម្តង​ទៀត។ អគ្គ​កុងស៊ុល​អាមេរិក​ប្រចាំ​ក្រុង​ហុងកុង​ថា ការ​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​គឺ​ជា«សោកនាដកម្ម»៕

XS
SM
MD
LG