ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកភូមិបង្ហាញក្តីសង្ឃឹម ក្រោយឧកញ៉ានិងអភិបាលរងខេត្តត្រូវបញ្ជូនទៅតុលាការរឿងជម្លោះដីធ្លីនៅខេត្តបាត់ដំបង។ ព្រះអង្គ លួន សុវ៉ាត ភៀសព្រះកាយទៅប្រទេសស្វីសសុំសិទ្ធិជ្រកកោន។ ឧកញ៉ាកាន់កាប់ដីជាង ៥ ពាន់ហិកតានិងអភិបាលរងខេត្តត្រូវបញ្ជូនទៅតុលាការ រឿងជម្លោះដីធ្លីនៅខេត្តបាត់ដំបង។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ដំណើរជីវិតរបស់ស្រ្តីម្នាក់ចេញពីរបបប្រល័យពូជសាសន៍ឈរឈ្មោះបោះឆ្នាតតំណែងសមាជិកសភាថ្នាក់រដ្ឋ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ១៩ច្រើនបំផុតលំដាប់ទីបីក្នុងពិភពលោក។ រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកព្រួយបារម្ភជាថ្មីអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ សង្កាត់មួយនៃប្រទេសអេស្ប៉ាញ បានដាក់ឲ្យបិទសកម្មភាពសង្គមឡើងវិញដោយសារជំងឺកូវីដ១៩។ លោកស្រី Yuriko Koike បានជាប់ឆ្នោតជាអភិបាលរាជធានីតូក្យូម្តងទៀត។ អគ្គកុងស៊ុលអាមេរិកប្រចាំក្រុងហុងកុងថា ការប្រើច្បាប់សន្តិសុខជាតិថ្មីរបស់ចិនគឺជា«សោកនាដកម្ម»៕