កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៦ កុម្ភៈ ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា កម្ពុជារក្សាជំហរថា បោះឆ្នោតឡើងវិញឬអត់ជា«កិច្ចការផ្ទៃក្នុង»របស់មីយ៉ាន់ម៉ា។ អង្គការ Amnesty International៖ ព្រៃឡង់ស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ ខណៈមិនមានវត្តមានអ្នកល្បាតព្រៃសហគមន៍។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃខឹងសម្បានឹងរដ្ឋប្រហារដោយយោធា។ អ្នកគាំទ្រយោធាមីយ៉ាន់ម៉ា ប៉ះទង្គិចជាមួយបាតុករប្រឆាំងរដ្ឋប្រហារ។ សេដ្ឋកិច្ចចិនងើបឡើងវិញគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែតើកំណើននេះអាចបន្តបានទេ? អ្នកស្រាវជ្រាវអ៊ីស្រាអែលថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer មានប្រសិទ្ធភាពពេលប្រើប្រាស់ជាទូទៅដូចពេលសាកល្បង។ ប៉ាគីស្ថាននិងឥណ្ឌាធ្វើកិច្ចព្រមព្រៀងដ៏កម្រដើម្បីស្តារសន្តិភាពតំបន់កាស្មៀរឡើងវិញ។ នាយករដ្ឋមន្ត្រីអាមេនីព្រមានអំពីរដ្ឋប្រហារបន្ទាប់ពីមានការទាមទារឲ្យលាលែងពីតំណែង។ អង្គការសុខភាពពិភពលោកឲ្យអាជ្ញាធរផ្តល់អាទិភាពដល់អ្នករងទុក្ខដោយជំងឺកូវីដ១៩ យូរអង្វែង៕
ព័ត៌មានពេលរាត្រី៖ ២៦ កុម្ភៈ ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពូជាមានដូចជា កម្ពុជានិងចិនរួមគ្នាបញ្ចៀសការរើសអើងជនជាតិចិន ខណៈករណីឆ្លងកូវីដកាន់តែច្រើន។ មនុស្ស ៤០ នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងចង្កោមឆ្លងសហគមន៍ទ្រង់ទ្រាយធំ។ រដ្ឋាភិបាលតំបន់អាស៊ីអាគ្នេយ៍ បង្ក្រាបសេរីភាពសារព័ត៌មានបន្ថែម ក្នុងអំឡុងការរាលដាលជំងឺកូវីដ១៩។ អ្នកតាមដានស្នើឲ្យដោះស្រាយបញ្ហានៅថ្នាក់ឃុំសង្កាត់ ដោយមានការចូលរួមពហុបក្ស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ឯកសារពន្ធដាររបស់លោក Trump ត្រូវបានប្រគល់ឲ្យរដ្ឋអាជ្ញារដ្ឋញូវយ៉ក។ លោក Mitt Romney ថា លោក Trump នឹងទទួលបានការតែងតាំងពីបក្សសាធារណរដ្ឋ បើលោកឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២៤។ ប្រធានប៉ូលិសថា ការវាយប្រហារនៅវិមានសភា មានទំហំធំធេងជាងអ្វីដែលមន្ត្រីស៊ើបការណ៍សម្ងាត់បានព្រមានទុកជាមុន។ រដ្ឋបាលលោក Biden ស្វះស្វែងឱ្យមានស្ថិរភាពក្នុងប្រទេសអ៊ីរ៉ាក់ ដែលគ្មានពួករដ្ឋឥស្លាម និងព័ត៌មានផ្សេងៗទៀត៕