ព័ត៌មានសំខាន់ៗអំពីកម្ពូជាមានដូចជា កម្ពុជានិងចិនរួមគ្នាបញ្ចៀសការរើសអើងជនជាតិចិន ខណៈករណីឆ្លងកូវីដកាន់តែច្រើន។ មនុស្ស ៤០ នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងចង្កោមឆ្លងសហគមន៍ទ្រង់ទ្រាយធំ។ រដ្ឋាភិបាលតំបន់អាស៊ីអាគ្នេយ៍ បង្ក្រាបសេរីភាពសារព័ត៌មានបន្ថែម ក្នុងអំឡុងការរាលដាលជំងឺកូវីដ១៩។ អ្នកតាមដានស្នើឲ្យដោះស្រាយបញ្ហានៅថ្នាក់ឃុំសង្កាត់ ដោយមានការចូលរួមពហុបក្ស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ឯកសារពន្ធដាររបស់លោក Trump ត្រូវបានប្រគល់ឲ្យរដ្ឋអាជ្ញារដ្ឋញូវយ៉ក។ លោក Mitt Romney ថា លោក Trump នឹងទទួលបានការតែងតាំងពីបក្សសាធារណរដ្ឋ បើលោកឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២៤។ ប្រធានប៉ូលិសថា ការវាយប្រហារនៅវិមានសភា មានទំហំធំធេងជាងអ្វីដែលមន្ត្រីស៊ើបការណ៍សម្ងាត់បានព្រមានទុកជាមុន។ រដ្ឋបាលលោក Biden ស្វះស្វែងឱ្យមានស្ថិរភាពក្នុងប្រទេសអ៊ីរ៉ាក់ ដែលគ្មានពួករដ្ឋឥស្លាម និងព័ត៌មានផ្សេងៗទៀត៕