ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៥ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កូវីដ១៩ រំខាន​សិស្ស​តាម​បណ្តា​ខេត្ត​ដែល​មក​រៀន​ថ្នាក់​ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ។ ចង្កោម​ឆ្លង​កូវីដ​ក្នុង​សហគមន៍​រាលដាល​ដល់​ខេត្ត​ខ្លះ​រួម​ទាំង​ក្រុង​ព្រះសីហនុ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ប្រឹងប្រែង​របស់​ប្រទេស​ជិត​ខាង ក្នុងការ​បញ្ចប់​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​បង្កើត​ជា​មន្ទិល​សង្ស័យ​ក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ា​ប្រឆាំង។ ប្រទេស​វៀតណាមទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជា​លើក​ដំបូង​​ពី​កូរ៉េខាងត្បូង។ ប្រទេស​ហ្គាណាទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជា​លើកដំបូង តាមរយៈ​កម្មវិធី COVAX។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិពិភាក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹងថា ភាព​អត់ឃ្លាន​ក្នុង​តំបន់​អាមេរិក​កណ្តាល កំពុង​កើន​ឡើង​ខ្ពស់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៥ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អង្គការ​ Amnesty International៖ ​ព្រៃឡង់​ស្ថិតក្នុង​ហានិភ័យ​ធ្ងន់ធ្ងរ ​ខណៈ​មិនមានវត្តមាន​អ្នកល្បាត​ព្រៃ​សហគមន៍។ មនុស្ស​ជិត ៦០​ នាក់​ទៀត​ឆ្លង​កូវីដ១៩ ក្នុង​ចង្កោម​ឆ្លង​សហគមន៍​ទ្រង់ទ្រាយ​ធំ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ មាន​ការ​ពិភាក្សា​អំពី «រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​រាំង​ស្ទះ​ក្តីប្រាថ្នា​ពលករ​ចង់វិល​ទៅ​ស្រុក៖ តើក​ម្ពុជា​អាច​ធ្វើអ្វី​ខុស​ពីគ្នា?។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​ក្រៅ​រដ្ឋាភិបាល ១៣៧ មកពី​ប្រទេស ៣១ ស្នើ​អង្គការ​សហប្រជាជាតិ​ឲ្យ​ហាម​ឃាត់​ការ​លក់​អាវុធ​ដល់​មីយ៉ាន់ម៉ា។ Facebook បិទ​គណនី​ទាំងអស់​របស់​យោធា​មីយ៉ាន់ម៉ា​ក្រោម​ហេតុ​ផល​រដ្ឋប្រហារ។ លោក Biden លុប​ចោល​បម្រាម​របស់​លោក Trump ដែល​រារាំង​អ្នក​ដាក់​ពាក្យ​សុំ​ប័ណ្ណ​រស់នៅ​អចិន្ត្រៃយ៍​ជាច្រើន។ លោក Biden បញ្ជា​ឲ្យ​ពិនិត្យ​ឡើង​វិញ​ដើម្បី​ពង្រឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់។ ប្រធានាធិបតី​ចិន លោក Xi Jinping អួត​ពី «អព្ភូតហេតុ» របស់​ចិន​ក្នុងការ​ដោះស្រាយ​ភាព​ក្រីក្រ។ អូស្ត្រាលី​អនុម័ត​ច្បាប់​ឲ្យ​ក្រុមហ៊ុន Facebook និង Google បង់​ប្រាក់​ដើម្បី​ចែកចាយ​អត្ថបទ​ព័ត៌មាន និង​ព័ត៌មាន​ផ្សេង​ទៀត៕

XS
SM
MD
LG