ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អង្គការ Amnesty International៖ ព្រៃឡង់ស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ ខណៈមិនមានវត្តមានអ្នកល្បាតព្រៃសហគមន៍។ មនុស្សជិត ៦០ នាក់ទៀតឆ្លងកូវីដ១៩ ក្នុងចង្កោមឆ្លងសហគមន៍ទ្រង់ទ្រាយធំ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «រដ្ឋប្រហារនៅមីយ៉ាន់ម៉ារាំងស្ទះក្តីប្រាថ្នាពលករចង់វិលទៅស្រុក៖ តើកម្ពុជាអាចធ្វើអ្វីខុសពីគ្នា?។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការក្រៅរដ្ឋាភិបាល ១៣៧ មកពីប្រទេស ៣១ ស្នើអង្គការសហប្រជាជាតិឲ្យហាមឃាត់ការលក់អាវុធដល់មីយ៉ាន់ម៉ា។ Facebook បិទគណនីទាំងអស់របស់យោធាមីយ៉ាន់ម៉ាក្រោមហេតុផលរដ្ឋប្រហារ។ លោក Biden លុបចោលបម្រាមរបស់លោក Trump ដែលរារាំងអ្នកដាក់ពាក្យសុំប័ណ្ណរស់នៅអចិន្ត្រៃយ៍ជាច្រើន។ លោក Biden បញ្ជាឲ្យពិនិត្យឡើងវិញដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់។ ប្រធានាធិបតីចិន លោក Xi Jinping អួតពី «អព្ភូតហេតុ» របស់ចិនក្នុងការដោះស្រាយភាពក្រីក្រ។ អូស្ត្រាលីអនុម័តច្បាប់ឲ្យក្រុមហ៊ុន Facebook និង Google បង់ប្រាក់ដើម្បីចែកចាយអត្ថបទព័ត៌មាន និងព័ត៌មានផ្សេងទៀត៕