ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៣ កញ្ញា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ​ហ៊ុន សែន​ ប្រាប់​មេដឹកនាំ​ពិភព​លោក​ថា​ ប្រទេស​ក្រីក្រ​រង​គ្រោះ​ដោយសារ​នយោបាយ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អភិវឌ្ឍន៍។ អតីត​មន្ត្រី​បក្ស​ប្រឆាំង លោក អឿ ណារិទ្ធ និយាយ​ពី«ការ​គំរាមកំហែង» ក្រោយ​នគរបាល​ដោះលែង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​ធ្វើ​មហាសន្និបាត​តាម​អនឡាញ​រួម​ជាមួយ​ការ​ចូលរួម​ផ្ទាល់​ខ្លះ​ក្នុង​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ប្រទេស​ជាង​ ១៥០​ នឹង​ចូលរួម​គម្រោង​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​​ជា​សាកល​ដឹក​នាំ​ដោយ​​អង្គការ​សុខភាព​ពិភពលោក។ នៅ​ពេល​ដែល​ប្រទេស​អ្នក​មាន​​កំពុង​​ប្រយុទ្ធ​​ទាំង​លំបាក​ទៅ​នឹង​​ជំងឺ​កូវីដ១៩ ការ​ឆ្លើយ​តប​របស់​ទ្វីប​អាហ្វ្រិក​ចំពោះ​រឿង​នេះ​ទទួល​បាន​ការ​កោត​សរសើរ។ ប្រទេស​ប៉ាគីស្ថាន​ចាប់ផ្តើម​សាក​ល្បង​ដំណាក់កាល​ទី៣​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ផលិត​​ដោយ​ចិន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៣ កញ្ញា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បក្ស​ប្រឆាំង​បន្ថែម​ទៀត​រង​ការ​កាត់​ទោស​«រឿង​រួម​គំនិត​ក្បត់» ខណៈ​លោក​សម រង្ស៊ី​ប្រកាស​គម្រោង​ចូល​ស្រុក​ជា​ថ្មី។ ADB៖ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២០នឹង​ធ្លាក់​ចុះ​ក្នុង​អត្រា ​-៤%។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trumpនឹង​ប្រកាស​ឈ្មោះ​ចៅក្រម​តុលាការ​កំពូល​ថ្មី​នៅ​ថ្ងៃ​សៅរ៍ ទី២៦​ ខែ​កញ្ញា។ ប្រធានបទ​សម្រាប់​ការ​ជជែក​ដេញដោល​លើក​ទី​មួយ​រវាង​លោក Trump និង​លោក Biden ត្រូវ​បាន​ផ្សព្វផ្សាយ។ ចិន​ថា​សហរដ្ឋ​អាមេរិក «រារាំង» ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​លើ​ពិភពលោក។ មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​លោក Anwar ថា លោក​​គាំទ្រ «ខ្លាំង» ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី។ សព​របស់​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Ginsburg នឹង​តម្កល់​នៅ​អគារ​តុលាការ​កំពូល និង​អគារ​សភា។ ចៅក្រម​តុលាការ​កំពូល​សហរដ្ឋអាមេរិក​អ្នកស្រី Ruth Bader Ginsburgស្លាប់​ក្នុង​អាយុ ៨៧ ឆ្នាំ។ លោក Trump និយាយ​ផ្ទុយ​ពី​នាយកCDC ទាក់ទិន​នឹង​រឿង​វ៉ាក់សាំង និង​ម៉ាស់។ ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​មាន​ភាព​ប្រកិត​គ្នា​នៅ​ជិត​ថ្ងៃ​បោះឆ្នោត​នៅ​ដើម​ខែ​វិច្ឆិកា។ សុបិន​អាក្រក់​បាន​បញ្ចប់​សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​ជាប់​លើ​សមុទ្រ។ បាតុករ​នៅ​វ៉ាស៊ីនតោន​និង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក អំពាវនាវ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ថា​ ការ​រំលោភ​បំពាន​លើ​ជនជាតិ​វីហ្គ័រ​ជា​អំពើ​ប្រល័យ​ពូជសាសន៍៕

XS
SM
MD
LG