ព័ត៌មានអំពីកម្ពុជាមានដូចជា សកម្មជនបក្សប្រឆាំងបន្ថែមទៀតរងការកាត់ទោស«រឿងរួមគំនិតក្បត់» ខណៈលោកសម រង្ស៊ីប្រកាសគម្រោងចូលស្រុកជាថ្មី។ ADB៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០នឹងធ្លាក់ចុះក្នុងអត្រា -៤%។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trumpនឹងប្រកាសឈ្មោះចៅក្រមតុលាការកំពូលថ្មីនៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា។ ប្រធានបទសម្រាប់ការជជែកដេញដោលលើកទីមួយរវាងលោក Trump និងលោក Biden ត្រូវបានផ្សព្វផ្សាយ។ ចិនថាសហរដ្ឋអាមេរិក «រារាំង» ការប្រយុទ្ធប្រឆាំងនឹងការបញ្ចេញឧស្ម័នកាបូនលើពិភពលោក។ មេដឹកនាំបក្សប្រឆាំងនៅម៉ាឡេស៊ីលោក Anwar ថា លោកគាំទ្រ «ខ្លាំង» ឲ្យបង្កើតរដ្ឋាភិបាលថ្មី។ សពរបស់ចៅក្រមតុលាការកំពូលអ្នកស្រី Ginsburg នឹងតម្កល់នៅអគារតុលាការកំពូល និងអគារសភា។ ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburgស្លាប់ក្នុងអាយុ ៨៧ ឆ្នាំ។ លោក Trump និយាយផ្ទុយពីនាយកCDC ទាក់ទិននឹងរឿងវ៉ាក់សាំង និងម៉ាស់។ ការប្រកួតប្រជែងក្នុងការបោះឆ្នោតព្រឹទ្ធសភាសហរដ្ឋអាមេរិកមានភាពប្រកិតគ្នានៅជិតថ្ងៃបោះឆ្នោតនៅដើមខែវិច្ឆិកា។ សុបិនអាក្រក់បានបញ្ចប់សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាប់លើសមុទ្រ។ បាតុករនៅវ៉ាស៊ីនតោននិងញូវយ៉ក សហរដ្ឋអាមេរិក អំពាវនាវឲ្យមានការទទួលស្គាល់ថា ការរំលោភបំពានលើជនជាតិវីហ្គ័រជាអំពើប្រល័យពូជសាសន៍៕