ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ករណី​ផ្ទុះ​ហ្គាស​សម្លាប់​មនុស្ស​៤​នាក់​នៅ​ភ្នំពេញ នាំឲ្យ​ព្រួយ​បារម្ភ​បន្ថែម​លើ​ការគ្រប់គ្រង​ហ្គាស​នៅ​កម្ពុជា។ បណ្ណាល័យ«សម្តេច​ម៉ែ​»របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​បើក​​សម្រាប់​សាធារណជន​នៅ​ពេល​ឆាប់ៗ​នេះ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ដ៏​សំខាន់​មួយ​រូប​​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ។ និយោជិត​រាប់​ម៉ឺន​នាក់​នឹង​ដើរ​ចេញ​ពី​កន្លែង​ធ្វើការ​ដើម្បី​តវ៉ា​នឹង​វិសមភាព​ជាតិសាសន៍​នៅ​អាមេរិក។ លោក Biden ស្វែង​រក​អ្នក​គាំទ្រ​​បន្ថែម​ពី​ខាង​គណបក្ស​សាធារណរដ្ឋ ខណៈ​លោក Trump ផ្ដោត​តែ​លើ​អ្នក​គាំទ្រ​របស់​លោក​ដែល​មាន​ស្រាប់។ ការ​ស្ទង់មតិ​ទៅ​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​បង្ហាញ​ថា លោក Bidenនាំ​មុខ​លោក​Trump។ អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស​លាតត្រដាង​នូវ​ការ​បំពាន​កាន់​តែ​ខ្លាំងក្លា​លើ​អត្តពលិក​កុមារ​នៅ​ជប៉ុន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា-​ចិន​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដោយ​ភាគី​ទាំងពីរ​ថា​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រជាជន។ តុលាការ​ព្រមាន​លោក កឹម សុខា មិន​ឲ្យ​ប្រើ​សិទ្ធិ​ហួស​ការ​កំហិត​របស់​តុលាការ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ កាន់​តែ​ច្រើន​ឡើង បង្ហាញ​នូវ​ក្តី​សង្ឃឹម​នៅ​ក្នុង​ការ​សាកល្បង​ទៅ​លើ​មនុស្ស។ បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ថវិកា និង​ជំនួយ​សង្គ្រោះ​សម្រាប់​ស្ដារ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩។ សហរដ្ឋអាមេរិក ដាក់​ក្រុមហ៊ុន​ចិន​ចំនួន ១១ ចូល​ក្នុង​បញ្ជី​ខ្មៅ​សេដ្ឋកិច្ច​ ដោយ​សារ​ការ​ធ្វើ​ទុក្ខ​ជនជាតិ​ភាគតិច​វីហ្គើ។ ថ្នាក់​ដឹកនាំ​នយោបាយ​សហរដ្ឋ​អាមេរិក​នឹង​ពិភាក្សា​អំពី​ជំនួយ​សេដ្ឋកិច្ច​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក Trump នឹង​ចាប់ផ្ដើម​ការ​ជូន​ដំណឹង​របស់​សេតវិមាន​អំពី​ជំងឺ​កូវីដ១៩ ដល់​សាធារណជន​ឡើង​វិញ។ លោក Biden នឹង​បង្ហាញ​អំពី​ផែនការ​ស្ដារ​សេដ្ឋកិច្ច​សម្រាប់​ក្រុម​គ្រួសារ​ជា​អ្នក​ធ្វើ​ការ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕  

XS
SM
MD
LG