ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជា-ចិនបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយភាគីទាំងពីរថាមានអត្ថប្រយោជន៍សម្រាប់ប្រជាជន។ តុលាការព្រមានលោក កឹម សុខា មិនឲ្យប្រើសិទ្ធិហួសការកំហិតរបស់តុលាការ។ ព័ត៌មានអន្តរជាតិវិញមានដូចជា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាន់តែច្រើនឡើង បង្ហាញនូវក្តីសង្ឃឹមនៅក្នុងការសាកល្បងទៅលើមនុស្ស។ បណ្ដាមេដឹកនាំសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងថវិកា និងជំនួយសង្គ្រោះសម្រាប់ស្ដារផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ សហរដ្ឋអាមេរិក ដាក់ក្រុមហ៊ុនចិនចំនួន ១១ ចូលក្នុងបញ្ជីខ្មៅសេដ្ឋកិច្ច ដោយសារការធ្វើទុក្ខជនជាតិភាគតិចវីហ្គើ។ ថ្នាក់ដឹកនាំនយោបាយសហរដ្ឋអាមេរិកនឹងពិភាក្សាអំពីជំនួយសេដ្ឋកិច្ចថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩។ លោក Trump នឹងចាប់ផ្ដើមការជូនដំណឹងរបស់សេតវិមានអំពីជំងឺកូវីដ១៩ ដល់សាធារណជនឡើងវិញ។ លោក Biden នឹងបង្ហាញអំពីផែនការស្ដារសេដ្ឋកិច្ចសម្រាប់ក្រុមគ្រួសារជាអ្នកធ្វើការ និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕