ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២០ ឧសភា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ការ​បរទេស​កម្ពុជា​ថា​កម្ពុជា​និង​អាមេរិក​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន តែ​ប្តេជ្ញា​បន្ត​ដោះ​ស្រាយ។ តុលាការ​មិន​ទាន់​មាន​ចំណាត់​ការ​លើ​អតីត​ឧកញ៉ា​ ឌួង ឆាយ ទោះ​លោក​លាចាក​សិក្ខាបទ​រួច​ហើយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មន្ទីរពេទ្យ​នៅ​តំបន់ Gaza ប្រឹងប្រែង​ទប់ទល់​នឹង​កំណើន​អ្នក​ជំងឺ​កូវីដ១៩ និង​អ្នក​រង​របួស​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក។ អ៊ីស្រាអែល​ថា​ខ្លួន​នៅ​ពុំ​ទាន់​​កំណត់​ពេល​វេលា​ណា​មួយ​ដើម្បី​​​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ Gaza នោះ​ទេ។ កោះ​តៃវ៉ាន់​ ដែល​ធ្លាប់​​ជា​គំរូ​នៃ​​​ការ​គ្រប់គ្រង​ជំងឺ​​កូវីដ​១៩​ ពេល​នេះ​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាត​ត្បាត​ខ្លាំង។ លោក​ Biden ជិះ​សាក​ល្បង​រថ​យន្ត​ថ្មី​​ដើម្បី​​ជំរុញ​ការ​ផលិត​​រថយន្ត​ដើរ​ដោយ​ចរន្ត​អគ្គិសនី។ ឥណ្ឌា​មាន​​អ្នក​ស្លាប់​​ដោយសារ​​កូវីដ​ក្នុង​មួយ​​ថ្ងៃ​​​កើន​ដល់​ជាង​ ៤.៥០០​នាក់​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​​ក្នុង​ពិភពលោក៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២០ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​អះអាង​ថា មនុស្ស​ ១៣​នាក់​ស្លាប់ ដោយសារ​ពុល​ស្រា​ស និង​ស្រា​មាន​ជាតិ​មេតាណុល​ខ្ពស់។ លោក ហ៊ុន សែន ការ​ពារ​នយោបាយ​ការ​បរទេស​​​​កម្ពុជា​និង​ប្រជាធិបតេយ្យ ក្នុង​គ្រា​មាន​ការ​ចោទ​ប្រកាន់​លម្អៀង​ទៅ​ចិន។ កម្មករ​​​​ ៥០​នាក់ ​នៅ​ខេត្ត​កំពង់ចាម​ឆ្លង​ជំងឺ​កូវីដ​១៩ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ឆ្លង​រាល​ដាល​ច្រើន។ នៅ​ក្នុង​កម្មវិធី​ Hello VOA នៅ​ថ្ងៃ​នេះ មាន​កិច្ច​ពិភាក្សា​អំពី «វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មន្ត្រី​ Hamas ​ថា នឹង​មាន​បទ​ឈប់​បាញ់​ឆាប់ៗ​នៅក្នុង​ជម្លោះ​អ៊ីស្រាអែល-Gaza។ សភា​អាមេរិក​អនុម័ត​ការ​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​នៅ​វិមាន​សភា។ អគ្គរដ្ឋ​អាជ្ញា​រដ្ឋ New York ​និយាយ​ថា ការ​ស៊ើប​អង្កេត​លើ​បណ្តុំ​ក្រុមហ៊ុន​លោក Trump ក្លាយជា​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ។ សហរដ្ឋ​អាមេរិក​លើកលែង​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ធ្វើ​បំពង់​បង្ហូរ​ឧស្ម័ន​អាល្លឺម៉ង់-រុស្ស៊ី។ ប្រទេស​ក្រុមប្រឹក្សា​អាក់ទិក​ពិភាក្សា​អំពី​អាកាសធាតុ និង​សន្តិសុខ។ ក្រុម​អង្គការ​ឥស្លាម​អាមេរិកាំង​ធ្វើ​ពហិការ​មិន​ចូលរួម​ពិធី​បុណ្យ Eid នៅ​សេតវិមាន។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យមាន​ការ​ដាក់​ទណ្ឌកម្ម​ហាមឃាត់​ការលក់​អាវុធ​ទៅ​ឱ្យ​មីយ៉ាន់ម៉ា៕

XS
SM
MD
LG