ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២ ឧសភា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​៥៧​ម៉ឺន​នាក់​នៅ«តំបន់​ក្រហម» នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​«កាតព្វកិច្ច»​ដោយ​យោធា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា រុស្ស៊ី​មាន​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​តាមរយៈ​យោធា​មីយ៉ាន់ម៉ា។ ខណៈ​អំពើ​រើសអើង​កើន​ឡើង ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​នៅតែ​ស្ទាក់ស្ទើរក្នុង​ការ​រាយការណ៍​អំពី​បញ្ហា​នេះ។ អាមេរិកថា ចិន​ត្រូវ​បង្កើន​មហិច្ឆតា​របស់​ខ្លួន​ចំពោះ​ការ​បញ្ចេញ​ឧស្ម័ន​នៅ​កម្រិត​សូន្យ។ អ្នក​ការពារ​បរិស្ថានបារម្ភ​ពី​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍ ដោយ​ជញ្ជាំង​នៅ​បណ្តោយ​ព្រំដែន​ម៉ិកស៊ិក​និង​អាមេរិក៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ២ ឧសភា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា វៀតណាម​ថា​មាន​វីរុស​កូវីដ​បម្លែង​ថ្មី​ប្រភេទ​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាងត្បូង រក​ឃើញ​ចេញ​ពី​កម្ពុជា។ ពលរដ្ឋ​«តំបន់​ក្រហម» ប្រឈម​ទាំង​កង្វះ​ស្បៀង​និង​បញ្ហា​ផ្លូវ​ចិត្ត ក្រោម​វិធានការ​បិទ​ខ្ទប់​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ទាំង​ស្រុង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden បញ្ចប់​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​អាកាសធាតុ​ដោយ​ផ្តោត​លើ​ជំហរ​វិជ្ជមាន។ អង្គការ​ផ្តល់​ជំនួយ​បារម្ភ​ពី​រលក​ជំងឺ​កូវីដ១៩ លើក​ទី ៣ នៅ​ប្រទេស​មីយ៉ាន់ម៉ាក្រោយមាន​​រដ្ឋ​ប្រហារ។ បន្ទាប់ពី​មាន​ប្រតិកម្ម​ប្រឆាំង​នៅ​ចិន ក្រុមហ៊ុន H&M ប្តេជ្ញា​ស្តារ​ទំនុក​ចិត្ត​ពី​អតិថិជន​ឡើង​វិញ។ ឧបករណ៍​របស់​ជនជាតិ​ដើម​អូស្ត្រាលី​មាន​អាយុកាល ៣៥០០០​ឆ្នាំ។ វិបត្តិ​នៅ​លីបង់​បង្កើត​ឱ្យ​មាន​គំនិត​ច្នៃប្រតិដ្ឋ​ផ្គត់ផ្គង់​ខ្លួនឯង៕

XS
SM
MD
LG