ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៩ ឧសភា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​រៀបចំ​ការ​គ្រប់​គ្រង​គោរមងារ​ឧកញ៉ា ក្រោយ​មាន​ភាព​អវិជ្ជមាន​មួយ​ចំនួន។ សង្គម​ស៊ីវិល​រិះគន់​ចំណាត់​ការ​តុលាការ​ក្នុង​សំណុំ​រឿង​ឧកញ៉ា​ ហេង សៀ ខណៈ​មាន​ការ​ចាប់ សួរ​និង​ដោះ​លែង​បុគ្គល​ពាក់​ព័ន្ធ​ឆាប់​រហ័ស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​អាមេរិក​លើក​​ឡើង​ពី​​បទ​ឈប់​បាញ់​ និង​ការ​ស្លាប់​របស់​​ជន​ស៊ីវិល​ ជាមួយ​មេដឹកនាំ​អ៊ីស្រាអែល​ ខណៈ​ពលករ​ថៃ​២នាក់​​ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​រ៉ុក្កែត​របស់​ក្រុម Hamas។ សហរដ្ឋ​អាមេរិក​បង្កើន​ការ​​បរិច្ចាគ​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ​១៩ ​​ឱ្យ​ដល់​​ ៨០​លាន​ដូស​ សម្រាប់​ជួយ​ដល់​ប្រទេស​នានា​ត្រឹម​ចុង​ខែ​មិថុនា។ សមាគម​​គ្រូ​ពេទ្យ​ក្នុង​ប្រទេស​ជប៉ុន​​ អំពាវ​នាវ​ឲ្យ​​លុប​ចោល​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​ក្រុង​តូក្យូ​ ដោយ​សារ​ការ​កើន​ឡើង​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩។ សហរដ្ឋ​អាមេរិក​ប្រកាស​​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​​ទៅ​លើ​​របប​យោធា​​​មីយ៉ាន់ម៉ា។ ឯកសារ​​​ពន្ធ​ប្រាក់​ចំណូល​បង្ហាញ​ថា​ ប្រធានាធិបតី​អាមេរិក​និង​ភរិយា​បាន​បង់​ពន្ធ​​ប្រាក់​ចំណូល​​ក្នុង​អត្រា ​២៥,៩% និង​រក​ប្រាក់​បាន​​ចំនួន​​ជាង​ ៦សែន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៩​​ ឧសភា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ការ​បរទេស​កម្ពុជា​ថា​កម្ពុជា​និង​អាមេរិក​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន តែ​ប្តេជ្ញា​បន្ត​ដោះ​ស្រាយ។ តុលាការ​មិន​ទាន់​មាន​ចំណាត់​ការ​លើ​អតីត​ឧកញ៉ា​ ឌួង ឆាយ ទោះ​លោក​លាចាក​សិក្ខាបទ​រួច​ហើយ។ កម្មវិធី​ផតខាសថ៍ (podcast) «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី១៤ មាន​កិច្ចពិភាក្សា​អំពី «ទស្សនវិស័យ​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ស្វែង​រក​ដំណោះ​ស្រាយ​បន្ទាន់​អំពី​កូរ៉េ​ខាងជើង។ អ្នក​ការទូត​កំពូល​អាមេរិក​និង​រុស្ស៊ី​នឹង​ជួប​គ្នា​នៅ​ប្រទេស​អ៊ីស្លង់។ ជម្លោះ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ផ្ទុះ​ឡើង​ ចំ​ពេល​មាន​ការ​ជំរុញ​​បទ​ឈប់​បាញ់។ នាវា​ចម្បាំង​អាមេរិក​ធ្វើដំណើរ​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប។ ប្រទេស​សិង្ហបុរី​កោះហៅ​អ្នក​តំណាង​ឥណ្ឌា​ដោយសារ​ជម្លោះ​ទាក់ទង​វីរុស​កូរ៉ូណា។ បុគ្គលិក​សុខាភិបាល​អេស្ប៉ាញ​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ជនបទ​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ​បាន៕

XS
SM
MD
LG