ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៨ ឧសភា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ប្រាប់​ឲ្យ​កង​កម្លាំង​ត្រៀម​ប្រឆាំង​នឹង​«ក្រុម​ឧទ្ទាម​ក្បត់​ជាតិ»​ក្នុង​ពេល​បោះឆ្នោត។ ការ​ដោះ​លែង ឧកញ៉ា គិត ធាង ដែល​ជាប់​ទោស​រឿង​គ្រឿង​ញៀន នាំ​ឲ្យ​មាន​ការ​រិះគន់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ​រដ្ឋមន្ត្រី​ការ​បទេស​សហរដ្ឋ​អាមេរិក ​លោក Blinken បញ្ជាក់​ថា​ អាមេរិក​មិន​ទាន់​ជំរុញ​​ឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​ណា​មួយ​ក្នុង​តំបន់​​មជ្ឈិម​បូព៌ា​នោះ​ទេ។ កម្មវិធី​វ៉ាក់សាំង COVAX​ របស់​អង្គការ​សុខភាព​ពិភព​លោក​កំពុង​​ខ្វះខាត​​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​​យ៉ាង​ខ្លាំង។ ជំងឺ​កូវីដ១៩ ​បំប្លែង​ខ្លួន​ថ្មី​ពី​​ឥណ្ឌា​ធ្វើ​ឲ្យ​ទី​ប្រឹក្សា​រដ្ឋាភិបាល​អង់គ្លេស​​មាន​ក្តី​បារម្ភ​ថា ​អាច​​មា​ន​ការ​ឆ្លង​រាត​ត្បាត​​ក្នុង​ប្រទេស​អង់គ្លេស។ បេក្ខជន​បវរកញ្ញា​ចក្កវាឡ​របស់​មីយ៉ាន់ម៉ា​បង្ហាញ​ការ​ប្រឆាំង​នឹង​របប​យោធា​ក្នុង​អំឡុង​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ​នៅ​សហរដ្ឋ​អាមេរិក។ ការ​ធ្វើ​ជំនួញ​ផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ព័ត៌មាន​ដែល​ប្រឆាំង​​អាជ្ញាធរ​ក្រុង​​ហុងកុង​ ត្រូវ​បាន​ផ្អាក។ ជំងឺ​កូវីដ១៩ បង្ខំ​ឲ្យ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ Eid al-Fitr របស់​អ្នក​កាន់​សាសនា​ឥស្លាម​ជា​បន្ត​នៅ​ឆ្នាំ​នេះ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៨ ឧសភា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​រិះគន់​ចំណាត់​ការ​តុលាការ​ក្នុង​សំណុំ​រឿង​ឧកញ៉ា​ហេង សៀ ខណៈ​មាន​ការ​ចាប់ សួរ​និង​ដោះ​លែង​បុគ្គល​ពាក់​ព័ន្ធ​ឆាប់​រហ័ស។ មន្ត្រី​បក្ស​ប្រឆាំង​២​នាក់​​ទៀត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ក្រោយ។ ខ្មែរ​អាមេរិកាំង​កើន​ចំនួន ​ប៉ុន្តែ​ជីវភាព​នៅ​តែ​ទាប​ធៀប​នឹង​អាស៊ី​អាមេរិកាំង​ទូទៅ។ អាមេរិក​បញ្ជាក់​ថា ​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩​ ជាង​ ១​លាន​ដូស ​ពី​យន្តការ​ Covax​ នៅ​ត្រឹម​ខែ​ឧសភា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​គ្មាន​ការ​ធូរ​ស្បើយ​ទេ​ នៅ​ពេល​កិច្ច​ប្រឹងប្រែង​ការ​ទូត​កាន់​តែ​ខ្លាំង​ឡើង។ លោ កBlinken ​ស្ថិតនៅ​ប្រទេស​អ៊ីស្លង់​ដើម្បី​ពិភាក្សា​បញ្ហា​អាកាសធាតុ​​ និង​ចូលរួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​តំបន់​អាកទិក។ ឥណ្ឌា​ទំនង​ជា​មិន​បន្ត​នាំ​ចេញ​វ៉ាក់សាំង​កូវីដ១៩ ​ទ្រង់ទ្រាយ​ធំ​ទេ​រហូត​ដល់​ខែ​តុលា។ ប្រធានាធិបតី​ហ្វីលីពីន​ចេញ​បទ​បញ្ជា​អំពី​សមុទ្រ​ចិន​ខាងត្បូង និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG