ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៨ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​អនុម័ត​អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹត​ត្បិត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីរ៉ង់​ទាមទារ​ឲ្យ​រដ្ឋបាល​លោក Biden ធ្វើ «សកម្មភាព​ជាជាង​ពាក្យ​សម្ដី» ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ។ ប្រទេស​អឺរ៉ុប ៣ និង​សហរដ្ឋ​អាមេរិក​នឹង​ពិភាក្សា​គ្នា​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ជំរុញ​ឲ្យ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ជា​សាកល។ តៃវ៉ាន់​ថា «សម្ពាធ​នយោបាយ» បង្អាក់​ដល់​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន។​ ចក្រភព​អង់គ្លេស​អនុញ្ញាត​ឲ្យ​មាន​ការ​ពិសោធន៍​លើ​មនុស្ស​ជា​លើក​ដំបូង​ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩។ ពល​រដ្ឋ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ដែល​រស់​នៅ​ឆ្ងាយ​ពី​ស្រុក​សោកស្តាយ​ដែល​​ក្រុម​យោធា​ដណ្តើម​ក្តោបក្តាប់​អំណាច​និង​បារម្ភ​ពី​​មហន្តរាយ​​សេដ្ឋកិច្ច​ជាតិ។ សហរដ្ឋ​អាមេរិក​អាច​ឈប់​ប្រើ​ពាក្យ«ជនបរទេស»​នា​ពេល​ខាងមុខ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៨ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ដាក់​វិធាន​ការ​ពិន័យ​អ្នក​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក។ យូណេស្កូ​បារម្ភ​ថា​គម្រោង​ណាហ្គា​អាច​ប៉ះពាល់​គុណ​តម្លៃ​ឧទ្យាន​អង្គរ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​ការ​ពិភាក្សា​អំពី​ «វ៉ាក់សាំង​កូវីដ១៩៖ តើ​មាន​ប្រសិទ្ធភាព​ទេ? តើ​មាន​សុវត្ថិភាព​ទេ?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប៉ូលិស​មីយ៉ាន់ម៉ា​​បង្ក្រាប​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​ផ្លូវដែក។ ប្រេសិត​សិទ្ធិ​មនុស្ស អ.ស.ប. ថា យុវជន​មីយ៉ាន់ម៉ា​នឹង​មិន​ត្រឡប់​ទៅ​របប​នយោបាយ​ចាស់​វិញ​ទេ។ ក្រុមហ៊ុន Facebook រាំងខ្ទប់​មិន​ឱ្យ​ពលរដ្ឋ​អូស្ត្រាលី​អាច​មើល ឬ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន​បាន។ តុលាការ​ម៉ាឡេស៊ី​បញ្ជា​ឲ្យ​បន្ត​ការ​កាត់ក្ដី​លើ​ភរិយា​អតីត​នាយក​រដ្ឋមន្ត្រី Najib ពី​បទ​អំពើ​ពុករលួយ។ ចក្រភព​អង់គ្លេស​អនុម័ត​ការ​ធ្វើ​តេស្ត​ដំបូង​ដល់​អ្នក​ឆ្លង​ជំងឺ ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ជំងឺកូវីដ១៩។ ពលរដ្ឋ​នៅ​រដ្ឋ Texas ត្រូវ​ប្រឈម​នឹង​បញ្ហា​គ្មាន​អគ្គិសនី គ្មាន​ទឹក ដោយសារ​ព្យុះ​ព្រិល​រដូវ​រងា និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG