ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៧ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បរិស្ថាន​ជំរុញឲ្យ​អាជ្ញាធរ​រក​ឈ្មួញ​នាំឈើ​ប្រភេទ​កម្រ​ចេញ​ពី​កម្ពុជា​ទៅ​ហុងកុង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ១០០​ថ្ងៃក្រោយ​ឡើង​កាន់​តំណែង៖ តើលោក Biden ធ្វើ​តាម​ការ​សន្យា​របស់​លោក​អំពី​គោលការណ៍​នៃ​ការ​ចូលរូម​ពហុភាគី​ឬ​ទេ? ក្រុម​អង្គការ​សង្គមស៊ីវិល​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ហាមឃាត់​ការលក់​អាវុធ​ទៅ​ឱ្យ​មីយ៉ានម៉ា។ ប្រធានាធិបតី​ម៉ាឡាវី​ប្រកាស​ពី​វិធានការ​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ។ យោធានី​ហ្សេរីយ៉ា​គាំទ្រ​លោក Buhari ខណៈ​ការ​អំពាវនាវ​ឲ្យ​លោក​លាលែង​ពី​តំណែង​កើន​ឡើង៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ១៧ ឧសភា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​​ ៣៦០ ​នាក់ ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​ ១៥៤ ​នាក់។ លោក ហ៊ុន សែន ប្រាប់​ឲ្យ​កង​កម្លាំង​ត្រៀម​ប្រឆាំង​នឹង​«ក្រុម​ឧទ្ទាម​ក្បត់​ជាតិ»​ក្នុង​ពេល​បោះឆ្នោត។ ការ​ដោះ​លែង ឧកញ៉ា គិត ធាង ដែល​ជាប់​ទោស​រឿង​គ្រឿង​ញៀន នាំ​ឲ្យ​មាន​ការ​រិះគន់។ កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «អេកូយុវទូត និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​តំបន់​ Gaza ​មិន​ឈប់​ភ្លាមៗ​ទេ។ រដ្ឋមន្រ្តី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ស្ថិត​នៅ​ប្រទេស​ដាណឺម៉ាក​ដើម្បី​ពិភាក្សា​អំពី​សេដ្ឋកិច្ច​ និង​អាកាសធាតុ។ មន្រ្តី​សុខាភិបាល​អាមេរិក​កំពូល​ម្នាក់​«បង្ហាញ​សុទិដ្ឋិនិយម​ដោយ​ប្រយ័ត្ន​ប្រយែងអំពី​វីរុស​កូរ៉ូណា។ ព្យុះ​ស៊ីក្លូន​នៅ​ប្រទេស​ឥណ្ឌា​ និង​ការ​បាញ់​រ៉ុក្កែត​នៅ​ Gaza ​អាច​បង្ក​ការ​​រីករាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩។ បុគ្គលិក​ជួរមុខ​នៅ​មន្ទីរ​ពេទ្យ​ក្រុង​បាងកក​ប្រឈម​ករណី​ឆ្លង​ថ្មី​នៃ​កូវីដ១៩ និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG