ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ផ្លូវ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត។ អង្គការ​ការពារ​អ្នក​កាសែត​ទទូច​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​អ្នក​កាសែត​អាស៊ី​សេរី​និង​​អ្នក​បកប្រែ​ឲ្យ​សារព័ត៌មាន​រុស្ស៊ី RT។ តុលាការ​កំពូល​សម្រេច​ឲ្យ​កាត់​ក្តី​ឡើងវិញ​លើ​សំណុំរឿង​លោក រ៉ាត់ រត្នមុនី ដោយ​សារ​ការ​កាត់​ក្តី«មិន​ត្រឹមត្រូវ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឥណ្ឌា​បិទ​សកម្មភាព​សង្គម​ជា​ថ្មី​​នៅ​តំបន់​ខ្លះ ​ខណៈ​កូវីដ១៩​បាន​ឆ្លង​ដល់​ពលរដ្ឋ​ជិត​១​លាន​នាក់។ ក្រុង​តូក្យូ​ដាក់​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ខណៈ​ករណី​ឆ្លង​កូវីដ១៩​​ថ្មី​បន្ត​កើន​ឡើង។ ចិន​ប្តេជ្ញា​​សងសឹក​ក្រោយ​លោក ​ដូណាល់​ ត្រាំ ​បញ្ចប់​​ឋានៈ​អនុគ្រោះ​ពិសេស​​សម្រាប់​ក្រុង​ហុងកុង។ សកម្មជន​វ័យ​ក្មេង​ហុងកុង​ឈ្នះ​ភាគ​ច្រើន​ក្នុង​​ការ​បោះឆ្នោត​បឋម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុ ស្នើឲ្យអង្គការសង្គមស៊ីវិលកែតម្រូវរបាយការណ៍បំណុលរបស់កម្មករ។ នៅក្នុងកម្មវិធី Hello VOA វាគ្មិនរបស់យើងពិភាក្សាអំពី «ការវិវត្តនៃការសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គួរឲ្យមានក្តីសង្ឃឹម»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកដាក់ការរឹតត្បិតទិដ្ឋាការលើក្រុមហ៊ុនបច្ចេកវិទ្យាចិន។ រដ្ឋជាច្រើនដែលជាតំបន់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក តម្រូវឲ្យពលរដ្ឋខ្លួនពាក់ម៉ាស់នៅទីសាធារណៈ។ ប្រធានាធិបតីប្រេស៊ីលបានធ្វើតេស្តរកឃើញថាមានវីរុសកូរ៉ូណា ជាលើកទី២។ ប៉ូលិសបានឃាត់ខ្លួនមនុស្សជាង១០០នាក់នៅរុស្ស៊ី ដែលបានធ្វើបាតុកម្មប្រឆាំងនឹងលោកប៉ូទីន។ ក្រុមមេដឹកនាំសាសនាមីយ៉ាន់ម៉ា អំពាវនាវឲ្យមានការអត់ឱនក្នុងប្រទេស ខណៈភាពចលាចលកើតមានឡើងមុនការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខនេះ។ ប៉ាគីស្ថាននិងចិន ចាប់ផ្តើមគម្រោងសាងសង់ទំនប់វារីអគ្គិសនីដែលមានតម្លៃរាប់ពាន់លានដុល្លារនៅផ្នែកខ្លះនៃតំបន់ជម្លោះ Kashmir៕

XS
SM
MD
LG