ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សាលា​រៀន​មួយ​ចំនួន​រៀបចំ​អនាម័យ​និង​ប្រព័ន្ធ​ស្តង់​ដារ​សុវត្ថិភាព​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ ដើម្បី​ដំណើរ​ការ​សាកល្បង​បើក​ឡើង​វិញ។ ពលរដ្ឋ​ខ្មែរ​៩​នាក់​ទៀត​ដែល​​ធ្វើ​ដំណើរ​មក​ពី​អារ៉ាប៊ី សាអ៊ូឌីត បាន​ឆ្លង​កូវីដ​១៩។ អង្គការHRW​​ ជំរុញ​ឲ្យ​រដ្ឋាភិបាល ​ផ្អាក​ការ​ទារ​បំណុល​ពី​អ្នក​ជំពាក់​កម្ចី​មីក្រូហិរញ្ញវត្ថុ​ក្នុង​គ្រា​វិបត្តិ​កូវីដ​១៩។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋអាមេរិក​ប្រហារ​ជីវិត​អ្នក​ទោស​ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល ១៧ ឆ្នាំ​មក​នេះ។ ប្រទេស​អង់គ្លេស​ហាមឃាត់​ក្រុមហ៊ុន Huawei របស់​​ចិន​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​បណ្ដាញ 5G ថ្មី នៅ​ក្នុង​ប្រទេស​ខ្លួន។ កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​ពិភពលោក តម្រូវ​ឲ្យ​ប្រទេស​នានា​បិទ​សកម្មភាព​សង្គម​ជា​ថ្មី​ម្តង​ទៀត។ គណបក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​ត្រៀម​ចូលរួម​ការ​បោះឆ្នោត​ដែល​រៀបចំ​ឡើង​មុន​ការ​រំពឹង​ទុក។ ការ​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ច្រើន​នៅ​ក្នុង​សហរដ្ឋអាមេរិក ក៏​ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​នៅ​នឹង​មួយ​រយៈពេល៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​កំពូល​ឲ្យ​កាត់ក្តី​ឡើងវិញ​លើ​ករណី​លោក រ៉ាត់ រត្នមុនី ដោយសារ​ការ​កាត់ក្តី«មិន​ត្រឹមត្រូវ»។ តុលាការ​កំពូល​សម្រេច​ឲ្យ​បន្ត​ស៊ើបអង្កេត ខណៈ​អតីត​អ្នកកាសែត​អាស៊ី​សេរី​ថា​កុំ​យក​ពួកគេ​ជា«ចំណាប់ខ្មាំង»។ សង្គម​ស៊ីវិល​បារម្ភ​ថា កង្វះយន្តការ​តាមដាន ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ខ្លះ​មិន​ទទួល​បាន​ជំនួយ​សង្គម​ពី​រដ្ឋ​ក្នុង​គ្រា​កូវីដ១៩។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​លុបចោល​សេចក្ដី​បង្គាប់​រឿង​ទិដ្ឋាការ​និស្សិត​បរទេស។ សេចក្តីរាយការណ៍​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​កំពុង​​ពិសោធន៍ បង្ហាញ​នូវ​ការ​ឆ្លើយតប​លើ​ប្រព័ន្ធស៊ាំ​ប្រកប​ដោយ​ក្តី​សង្ឃឹម។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ និយាយ​ខ្លាំងៗ​ថា​នឹង​ចាត់​វិធានការ​លើ​ប្រទេស​ចិន។ ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កើន​ឡើង នៅ​ពេល​មាន​ការ​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​តំបន់។ កាសែត New York Times ប្ដូរ​ទីតាំង​ប្រតិបត្តិការ​ព័ត៌មាន​តាម​អនឡាញ​ពី​ហុងកុង​ទៅ​សេអ៊ូល។ សហរដ្ឋ​អាមេរិក​នឹង​ប្រហារ​ជីវិត​អ្នក​ទោស​ទី​ពីរ បន្ទាប់ពី​អនុវត្ត​ទោស​ប្រហារ​ជីវិត​ឡើង​វិញ។ អង្គការ CPJ នឹង​ផ្ដល់​ពាន​រង្វាន់​សេរីភាព​សារព័ត៌មាន Gwen Ifill ដល់​មេធាវី​សិទ្ធិ​មនុស្ស​អ្នកស្រី Amal Clooney និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG