ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការកំពូលឲ្យកាត់ក្តីឡើងវិញលើករណីលោក រ៉ាត់ រត្នមុនី ដោយសារការកាត់ក្តី«មិនត្រឹមត្រូវ»។ តុលាការកំពូលសម្រេចឲ្យបន្តស៊ើបអង្កេត ខណៈអតីតអ្នកកាសែតអាស៊ីសេរីថាកុំយកពួកគេជា«ចំណាប់ខ្មាំង»។ សង្គមស៊ីវិលបារម្ភថា កង្វះយន្តការតាមដាន ធ្វើឲ្យពលរដ្ឋក្រីក្រខ្លះមិនទទួលបានជំនួយសង្គមពីរដ្ឋក្នុងគ្រាកូវីដ១៩។ ព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋាភិបាលសហរដ្ឋអាមេរិកលុបចោលសេចក្ដីបង្គាប់រឿងទិដ្ឋាការនិស្សិតបរទេស។ សេចក្តីរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកំពុងពិសោធន៍ បង្ហាញនូវការឆ្លើយតបលើប្រព័ន្ធស៊ាំប្រកបដោយក្តីសង្ឃឹម។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និយាយខ្លាំងៗថានឹងចាត់វិធានការលើប្រទេសចិន។ ភាពតានតឹងនៅសមុទ្រចិនខាងត្បូងកើនឡើង នៅពេលមានការធ្វើសមយុទ្ធយោធាក្នុងតំបន់។ កាសែត New York Times ប្ដូរទីតាំងប្រតិបត្តិការព័ត៌មានតាមអនឡាញពីហុងកុងទៅសេអ៊ូល។ សហរដ្ឋអាមេរិកនឹងប្រហារជីវិតអ្នកទោសទីពីរ បន្ទាប់ពីអនុវត្តទោសប្រហារជីវិតឡើងវិញ។ អង្គការ CPJ នឹងផ្ដល់ពានរង្វាន់សេរីភាពសារព័ត៌មាន Gwen Ifill ដល់មេធាវីសិទ្ធិមនុស្សអ្នកស្រី Amal Clooney និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕