ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួងមហាផ្ទៃ៖ ការ​សើរើ​បញ្ហា​អន្តោប្រវេសន៍​វៀតណាម ដើម្បី​បញ្ចប់​នយោបាយ​«ជាតិនិយម»​នៅ​កម្ពុជា។ សិល្បករ​ស្វែងរក​ជម្រើស​បន្ត​ការ​សម្តែង​អំឡុង​ពេល​កូវីដ​១៩​អូសបន្លាយ។ កម្ពុជា​ពិចារណា​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​កូវីដ​លើ​មន្ត្រី​ការទូត​ និង​អង្គការ​អន្តរជាតិ​​ដូច​អ្នក​ដំណើរ​ដទៃ​ទៀត​ពេល​មក​ដល់​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ថា លោក​នឹង​បើក​ផ្លូវ​ឲ្យ​ជនអន្តោប្រវេសន៍​ក្រោម​កម្មវិធី DACA ទទួល​បាន​សញ្ជាតិ​អាមេរិកាំង។ នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល​អាមេរិក​ (USAGM) ការពារ​​ការ​​សម្រេច​បណ្តេញ​​បុគ្គលិក។ ក្រុម​បាល់​ឱប​​​អាមេរិក​របស់​រដ្ឋធានី​វ៉ាស៊ីនតោន Redskins ​សម្រេច​ប្តូរ​ឈ្មោះ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​រើស​អើង​ជនជាតិ​ដើម​អាមេរិក។ ករណី​ឆ្លង​កូវីដ១៩​ថ្មី​អាច​បង្ក​ការ​លំបាក​ដល់​បេសកកម្ម​យោធា​អាមេរិក​នៅ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ខេត្ត​សៀមរាប​ចោទ​ប្រកាន់​ព្រះអង្គ​លួន សុវ៉ាត​ពី​បទ​«រំលោភ​សេព​សន្ថវៈ» ​​ខណៈ​ព្រះ​អង្គ​ថា​ នេះ​ជា​«រឿង​ឆ្កួត»។ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​កម្ពុជា​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹតត្បិត។ ពិធី​រំឭក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ​កែម ឡី​ បន្ត​ញាំញី​ដោយ​ការ​រារាំង​ និង​រឹត​បន្តឹង​យ៉ាង​ខ្លាំង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ WHO ថា សហរដ្ឋអាមេរិក​ថា ការ​ទាមទារ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា«ការ​ខុស​ច្បាប់​ទាំង​ស្រុង»។ ស្ថានការណ៍​វិបត្តិ​ជំងឺ​កូវីដ១៩ នឹង​មិន​ត្រឡប់​ដូច​ធម្មតា​​មួយ​រយៈពេល។ ទីក្រុង​ញូវយ៉ក​រាយការណ៍​ថា មិន​មាន​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​ក្នុង​រយៈពេល​ ២៤​ ម៉ោង។ សាកលវិទ្យាល័យ​ជាង ២០០ នៅ​សហរដ្ឋ​អាមេរិក​ជំទាស់​នឹង​សេចក្ដី​ណែនាំ​រឿង​ទិដ្ឋាការ​និស្សិត​អន្តរជាតិ។ សហរដ្ឋ​អាមេរិក ចិន និង​អេមីរ៉េត​អារ៉ាប់​រួម នឹង​បញ្ជូន​យាន​អវកាស​ទៅ​ភព​ព្រះ​អង្គារ​នៅ​សប្ដាហ៍​នេះ។ ចិន​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​ខាង​ប្រជាធិបតេយ្យ​នៅ​ហុងកុង​អាច​រំលោភ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី។ ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល ធ្វើ​តេស្ត​ជំងឺ​កូវីដ​១៩ មួយ​លើក​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ​និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG