ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការខេត្តសៀមរាបចោទប្រកាន់ព្រះអង្គលួន សុវ៉ាតពីបទ«រំលោភសេពសន្ថវៈ» ខណៈព្រះអង្គថា នេះជា«រឿងឆ្កួត»។ សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនៅកម្ពុជានាំឲ្យមានការព្រួយបារម្ភអំពីការរឹតត្បិត។ ពិធីរំឭកខួប៤ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី បន្តញាំញីដោយការរារាំង និងរឹតបន្តឹងយ៉ាងខ្លាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការ WHO ថា សហរដ្ឋអាមេរិកថា ការទាមទាររបស់ចិនក្នុងសមុទ្រចិនខាងត្បូងជា«ការខុសច្បាប់ទាំងស្រុង»។ ស្ថានការណ៍វិបត្តិជំងឺកូវីដ១៩ នឹងមិនត្រឡប់ដូចធម្មតាមួយរយៈពេល។ ទីក្រុងញូវយ៉ករាយការណ៍ថា មិនមានការស្លាប់ដោយជំងឺកូវីដ១៩ក្នុងរយៈពេល ២៤ ម៉ោង។ សាកលវិទ្យាល័យជាង ២០០ នៅសហរដ្ឋអាមេរិកជំទាស់នឹងសេចក្ដីណែនាំរឿងទិដ្ឋាការនិស្សិតអន្តរជាតិ។ សហរដ្ឋអាមេរិក ចិន និងអេមីរ៉េតអារ៉ាប់រួម នឹងបញ្ជូនយានអវកាសទៅភពព្រះអង្គារនៅសប្ដាហ៍នេះ។ ចិនថា ការបោះឆ្នោតជ្រើសរើសបេក្ខជនខាងប្រជាធិបតេយ្យនៅហុងកុងអាចរំលោភច្បាប់សន្តិសុខជាតិថ្មី។ ប្រធានាធិបតីនៃប្រទេសប្រេស៊ីល ធ្វើតេស្តជំងឺកូវីដ១៩ មួយលើកទៀតនៅថ្ងៃអង្គារនេះ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕