ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៤ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​លើ​មន្ត្រី​ដែល​គំរាម​ឬ​បំភ័យ​អ្នក​សារព័ត៌មាន។ តុលាការ​សម្រេច​ឲ្យ​ពិធីការិនី​ទូរទស្សន៍ MyTV នៅ​ក្រៅ​ឃុំ ខណៈ​មាន​រឿង​ចម្រូង​ចម្រាស​«ស្នេហា»​ជាមួយ​ឧកញ៉ា​ម្នាក់។ ប៉ូលិស​រក​ឃើញ​ករណី​ភ្លើងឆេះ​ផ្ទះ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ស្លាប់​មនុស្ស​៥​នាក់ ជា​ឃាតកម្ម​សម្លាប់​ភរិយា​និង​កូន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីស្រាអែល​ប្រុងប្រៀប​ផែន​ការ​ឈ្លានពាន​ចូល​តំបន់ Gaza ខណៈ​អំពើហិង្សា​រាលដាល​ទៅ​ដល់​ទីក្រុង​ចម្រុះ​សាសន៍​ជាច្រើន​នៅក្នុង​ប្រទេស​អ៊ីស្រាអែល។ ប្រទេស​ថៃ​រាយការណ៍​ពី​កំណត់ត្រា​ខ្ពស់​​ថ្មី​​នៃ​ករណី​ឆ្លង​កូវីដ១៩ បន្ទាប់ពី​រក​ឃើញ​ការ​ឆ្លង​នៅ​ក្នុង​ពន្ធនាគារ។ សហរដ្ឋ​អាមេរិក​រឹបអូស​យក​ស្រោមដៃ​របស់​​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដោយសារ​ទាក់ទិន​នឹង​ពលកម្ម​ដោយ​ការ​បង្ខំ។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ១៩​នៅ​ឥណ្ឌា​កើន​ឡើង នៅពេល​ដែល​រដ្ឋ ២ កម្រិត​ការ​ចាក់​វ៉ាក់សាំង។ យោធានី​ហ្សេរីយ៉ា​គាំទ្រ​លោក Buhari ខណៈ​ការ​អំពាវនាវ​ឲ្យ​លោក​លាលែង​ពី​តំណែង​កើន​ឡើង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៤ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់​ចាក់​វ៉ាក់សាំង​អាស្រ្តាហ្សេនីកា​រួចហើយ តែ​ឆ្លង​ជំងឺ​កូវីដ១៩។ សកម្មជន​បរិស្ថាន​ជំរុញឲ្យ​អាជ្ញាធរ​រក​ឈ្មួញ​នាំឈើ​ប្រភេទ​កម្រ​ចេញ​ពី​កម្ពុជា​ទៅ​ហុងកុង។ រ៉េត សារីតា ប្ដេជ្ញា​បន្ត​តស៊ូមតិ​ជួយ​ដល់​យុវជន​ខ្មែរ​ខណៈ​ត្រៀម​ប្រកួត​ដណ្តើម​ម្កុដបវរ​កញ្ញា​ចក្កវាឡ​នៅ​សហរដ្ឋ​អាមេរិក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទ័ព​ជើងគោក​អ៊ីស្រាអែល​ចូលរួម​ការ​វាយប្រហារ​លើ​តំបន់​ហ្គាហ្សា។ ករណី​ឆ្លង​ជំងឺកូវីដ១៩ នៅ​ប្រទេសថៃ​កើន​ឡើង​ខ្លាំង​បំផុត ស្របពេល​ដែល​ការ​ចែក​ចាយ​វ៉ាក់សំាង​មាន​ភាព​រណាក់រដុប។ មជ្ឈមណ្ឌល CDC ថា​ពលរដ្ឋ​អាមេរិកាំង​ដែល​ចាក់​វ៉ាក់សំាង​ហើយ​អាច​វិល​ត្រឡប់​ទៅ​កាន់​ការ​រស់នៅ​ធម្មតា​វិញ។ ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ជួប​លោក Biden នៅ​សេតវិមាន។ សហរដ្ឋ​អាមេរិក​វាយប្រហារ​តាម​អាកាស​លើ​ក្រុម​តាលីបង់​នៅអាហ្វហ្កានីស្ថាន។ ១០០​ថ្ងៃក្រោយ​ឡើង​កាន់​តំណែង៖ តើលោក Biden ធ្វើ​តាម​ការ​សន្យា​របស់​លោក​អំពី​គោលការណ៍​នៃ​ការ​ចូលរូម​ពហុភាគី​ឬ​ទេ?

XS
SM
MD
LG