ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១៤ ឧសភា ២០២១


ព័ត៌មានពេលរាត្រី៖ ១៤ ឧសភា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់​ចាក់​វ៉ាក់សាំង​អាស្រ្តាហ្សេនីកា​រួចហើយ តែ​ឆ្លង​ជំងឺ​កូវីដ១៩។ សកម្មជន​បរិស្ថាន​ជំរុញឲ្យ​អាជ្ញាធរ​រក​ឈ្មួញ​នាំឈើ​ប្រភេទ​កម្រ​ចេញ​ពី​កម្ពុជា​ទៅ​ហុងកុង។ រ៉េត សារីតា ប្ដេជ្ញា​បន្ត​តស៊ូមតិ​ជួយ​ដល់​យុវជន​ខ្មែរ​ខណៈ​ត្រៀម​ប្រកួត​ដណ្តើម​ម្កុដបវរ​កញ្ញា​ចក្កវាឡ​នៅ​សហរដ្ឋ​អាមេរិក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទ័ព​ជើងគោក​អ៊ីស្រាអែល​ចូលរួម​ការ​វាយប្រហារ​លើ​តំបន់​ហ្គាហ្សា។ ករណី​ឆ្លង​ជំងឺកូវីដ១៩ នៅ​ប្រទេសថៃ​កើន​ឡើង​ខ្លាំង​បំផុត ស្របពេល​ដែល​ការ​ចែក​ចាយ​វ៉ាក់សំាង​មាន​ភាព​រណាក់រដុប។ មជ្ឈមណ្ឌល CDC ថា​ពលរដ្ឋ​អាមេរិកាំង​ដែល​ចាក់​វ៉ាក់សំាង​ហើយ​អាច​វិល​ត្រឡប់​ទៅ​កាន់​ការ​រស់នៅ​ធម្មតា​វិញ។ ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ជួប​លោក Biden នៅ​សេតវិមាន។ សហរដ្ឋ​អាមេរិក​វាយប្រហារ​តាម​អាកាស​លើ​ក្រុម​តាលីបង់​នៅអាហ្វហ្កានីស្ថាន។ ១០០​ថ្ងៃក្រោយ​ឡើង​កាន់​តំណែង៖ តើលោក Biden ធ្វើ​តាម​ការ​សន្យា​របស់​លោក​អំពី​គោលការណ៍​នៃ​ការ​ចូលរូម​ពហុភាគី​ឬ​ទេ?

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG