ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សមាគម​មីក្រូ​ហិរញ្ញវត្ថុ​ថា របាយការណ៍​ស្តី​ពី​បំណុល​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ«ទុក​ចិត្ត​មិន​បាន»។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​អភិវឌ្ឍ​និង​បញ្ហា​ប្រឈម​នៃ​ទំនប់​លើ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​​ជាប់​ដង​ទន្លេ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​អាមេរិក​ជំរុញ​ឲ្យ​បើក​សាលារៀន​ឡើង​វិញ។ ប្រធាន​ផ្នែក​សុខាភិបាល​សហរដ្ឋអាមេរិក ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់។ ចិន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​សមាជិក​សភា​អាមេរិក​មួយ​ចំនួន​​ពាក់ព័ន្ធ​នឹង​ក្រុម​ជនជាតិ​ភាគតិច​ Uighur កាន់​សាសនា​ឥស្លាម។ ផ្សារ​ភាគហ៊ុន​អាស៊ី​ ចាប់ផ្តើម​ឡើង​ថ្លៃ​នៅ​សប្តាហ៍​នេះ។ ចិន​បាន​ដោះលែង​សាស្រ្តាចារ្យ​ដែល​បាន​រិះគន់​ប្រធានាធិបតី ស៊ី ជីនពីង។ ឥណ្ឌា​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ច្រើន​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ចិន​បញ្ជូន​នាវា​ចម្បាំង​ជា​ការ​ព្រមាន​ដល់​វៀតណាម​ថា គ្មាន​រឿង​ក្តី​នៅ​តុលាការ និង​គ្មាន​ការ​ខួងប្រេង៕

XS
SM
MD
LG