ព័ត៌មានអំពីកម្ពុជាមានដូចជា សមាគមមីក្រូហិរញ្ញវត្ថុថា របាយការណ៍ស្តីពីបំណុលរបស់កម្មករក្នុងវិស័យកាត់ដេរ«ទុកចិត្តមិនបាន»។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការអភិវឌ្ឍនិងបញ្ហាប្រឈមនៃទំនប់លើទន្លេមេគង្គក្នុងប្រទេសជាប់ដងទន្លេ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីក្រសួងអប់រំអាមេរិកជំរុញឲ្យបើកសាលារៀនឡើងវិញ។ ប្រធានផ្នែកសុខាភិបាលសហរដ្ឋអាមេរិក ជំរុញឲ្យប្រជាពលរដ្ឋពាក់ម៉ាស់។ ចិនដាក់ទណ្ឌកម្មប្រឆាំងសមាជិកសភាអាមេរិកមួយចំនួនពាក់ព័ន្ធនឹងក្រុមជនជាតិភាគតិច Uighur កាន់សាសនាឥស្លាម។ ផ្សារភាគហ៊ុនអាស៊ី ចាប់ផ្តើមឡើងថ្លៃនៅសប្តាហ៍នេះ។ ចិនបានដោះលែងសាស្រ្តាចារ្យដែលបានរិះគន់ប្រធានាធិបតី ស៊ី ជីនពីង។ ឥណ្ឌាមានការឆ្លងជំងឺកូវីដ១៩ ច្រើនខ្លាំងដែលមិនធ្លាប់មានពីមុនមក។ ចិនបញ្ជូននាវាចម្បាំងជាការព្រមានដល់វៀតណាមថា គ្មានរឿងក្តីនៅតុលាការ និងគ្មានការខួងប្រេង៕