ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៣ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សភា​អឺរ៉ុប​អំពាវនាវ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​នៅ​កម្ពុជា ខណៈ​មិនមាន​ដំណោះស្រាយ​នយោបាយ។ លោក ប៉ុក ថន អ្នក​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​កម្ពុជា​និង​មេដឹកនាំ​សហគមន៍​ខ្មែរ​អាមេរិកាំង​ដ៏​ឆ្នើម ទទួល​មរណភាព​ដោយ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​ប្រទេស ៤ «Quad» ដាក់​គោលដៅ​បង្កើន​ផលិតកម្ម​វ៉ាក់សាំង​ដល់​មួយ​ពាន់​លាន​ដូស​សម្រាប់​អាស៊ី​អាគ្នេយ៍។ វិធី​ដែល​ទីបំផុត​ប្រទេស​ហ្វីលីពីន​អាច​គ្រប់គ្រង​ជំងឺ​កូវីដ១៩។ បាតុករ​ក្រៅ​ប្រទេស​កំណើត​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា គាំទ្រ​រដ្ឋាភិបាល​អេត្យូពី​ដោះស្រាយ​ជម្លោះ​តំបន់ Tigray។ អង្គការ​សហប្រជាជាតិ​ថា កូវីដ១៩ រារាំង​សិទ្ធិ​គ្រប់គ្រង​ការ​បន្តពូជ​ក្នុង​ប្រទេស​ចំនួន ១១៥ ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។ ការផ្ទុះ​អណ្តូង​រ៉ែធ្យូង​ថ្ម​នៅ​ប៉ាគីស្ថាន បាន​សម្លាប់​កម្មករ​រ៉ែ ៦ នាក់។ បន្ទាប់ពី​បាន​ទប់ស្កាត់​ជំងឺ​កូវីដ១៩ តំបន់​អាស៊ីបូព៌ា​មាន​ភាព​យឺតយ៉ាវ​ខាង​វ៉ាក់សាំង៕

XS
SM
MD
LG