ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១២ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​កើន​ជាង​២០​ម៉ឺននាក់ ខណៈ​ករណី​ឆ្លង​កូវីដ​បន្ត​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ការ​បំបៅ​កូន​របស់​ប៉ូលិស​ទទួល​ការ​កោត​សរសើរ រិះគន់ និង​ព្រមាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គ្រឿងញៀន​បន្ត​ហូរ​ចូល​អាស៊ីអាគ្នេយ៍ ទោះ​មេគ្រឿង​ញៀន Tse Chi Lop ត្រូវ​បាន​ចាប់​ខ្លួន។ ពិភពលោក​រំឭក​ខួប​មួយ​ឆ្នាំ​ក្រោយ​អង្គការ​សុខភាព​ពិភពលោក​​ប្រកាស​អំពី​ការ​រាត​ត្បាត​ជំងឺកូវីដ​១៩ ជា​លើក​ដំបូង។ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចំនួន ៤ រូប​លើក​កម្ពស់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩។ ព្រឹទ្ធសភា​អាមេរិក​អនុម័ត​តែងតាំង​លោក Merrick Garland ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ ការ​ចាក់​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca ត្រូវបាន​បញ្ឈប់​នៅ​ប្រទេស​ដាណឺម៉ាក បន្ទាប់​ពី​មាន​របាយការណ៍​អំពី​កំណក​ឈាម។ ព្រះ​អង្គ​ម្ចាស់ William ការពារ​រាជវង្ស​អង់គ្លេស​ប្រឆាំងនឹង​ការ​អះអាង​រឿង​ប្រកាន់​ពូជសាសន៍។ ប្រទេស​អេស្ប៉ាញ​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​អង្គការ​សហប្រជាជាតិ​ ចំពោះ​ជម្លោះ​តំបន់​សាហារ៉ាខាង​លិច៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១២ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ ៦០​នាក់​ថែម​ទៀត ជាង​៤០​នាក់​ជា​ជនជាតិ​ខ្មែរ។ សភា​អឺរ៉ុប​អំពាវនាវ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​នៅ​កម្ពុជា ខណៈ​មិនមាន​ដំណោះស្រាយ​នយោបាយ។ ការ​បំបៅ​កូន​របស់​ប៉ូលិស​ទទួល​ការ​កោត​សរសើរ រិះគន់ និង​ព្រមាន។ បទ​សម្ភាសន៍ VOA៖ លោក សម រង្ស៊ី ជឿ​ថា​លោក បៃដិន អឺរ៉ុប​និង​អង្គការ​សហប្រជាជាតិ នឹង​ជួយ​ដោះស្រាយ​នយោបាយ​កម្ពុជា។ លោក ប៉ុក ថន អ្នក​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​កម្ពុជា​និង​មេដឹកនាំ​សហគមន៍​ខ្មែរ​អាមេរិកាំង​ដ៏​ឆ្នើម ទទួល​មរណភាព​ដោយ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បន្ទាប់ពី​បាន​ទប់ស្កាត់​ជំងឺ​កូវីដ១៩ តំបន់​អាស៊ីបូព៌ា​មាន​ភាព​យឺតយ៉ាវ​ខាង​វ៉ាក់សាំង។ ប្រទេស​ថៃ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca ដោយ​សារ​ការ​ព្រួយ​កង្វល់​ពី​ផលប៉ះ​ពាល់។ លោក Biden បញ្ជា​ឲ្យ​រដ្ឋ​នានា មាន​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ពេញវ័យ​ទាំងអស់​នៅ​ត្រឹម​ថ្ងៃទី ១ ខែ​ឧសភា។ ការតវ៉ា​ប្រឆាំង​មាន​កាន់តែ​ច្រើន​ឡើង នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​ដែល​កូរ៉េ​ខាងត្បូង​បាន​ផ្អាក​ការ​ផ្លាស់ប្តូរ​ខាង​វិស័យ​ការពារ​ប្រទេស៕

XS
SM
MD
LG