ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចិន​និង​កម្ពុជា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ខណៈ​កម្ពុជា​សម្លឹង​មើល​សក្តានុពល​នាំចេញ​ផលិតផល​កសិកម្ម។ សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​ផ្តល់​កម្ចី​ ២៥០​លាន​ដុល្លារ​របស់​ធនាគារ​ ADB ដល់​កម្ពុជា​ដើម្បី​ដោះស្រាយ​វិបត្តិ​កូវីដ ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធាន​សិទ្ធិ​មនុស្ស​ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​ព្រមាន​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ គំរាម​កំហែង​ដល់​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​របស់​ពិភពលោក។ ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ជំរំ​ជន​ភៀសខ្លួន​នៅ​ស៊ីរី អាច​សម្លាប់​ជនភៀសខ្លួន​ជា​ច្រើន​នាក់។ ប៉ូលិស​ឥណ្ឌា​បាន​បាញ់​សម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​កម្ម​មួយ។ ការ​ស្ទង់​មតិ​អំពី​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក Trump ខ្លាំង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​ សរសើរ​វិធី​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​អាមេរិកាំង​ដោយ​រដ្ឋាភិបាល ក្នុង​គ្រា​វិបត្តិ​កូវីដ​១៩។ អ្នក​ជំនាញ​ថា កម្ពុជា​មាន​សំណាង​ដោយ​ប្រទេស​ជិតខាង​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូរ៉ូណា​បាន​ល្អ ស្របពេល​ពលរដ្ឋ​កម្ពុជា​មាន​ទម្លាប់​ការពារ​ខ្លួន​បាន​ល្អ។ ករីណ​គ្រុន​ចាញ់​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង អាច​បង្ក​ឡើង​ដោយ​មេរោគ​កម្រ​មួយ ប៉ុន្តែ​មន្ត្រី​ជំនាញ​ថា អាច​ព្យាបាល​បាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​អូស្ត្រាលី​ពិចារណា​ផ្តល់​ទីជម្រក​ដ៏​សុវត្ថិភាព​ដល់​បាតុករ​ហុងកុង។ លោក​ប្រធានាធិបតី​ Donald Trump ដាក់​សម្ពាធ​ដល់​អភិបាល​រដ្ឋ​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​រកឃើញថា​ ប្រទេស​វៀតណាម​បាន​ជួយ​សង្គ្រោះ​សត្វព្រៃ​ ៣៥ភាគរយ ពី​បទ​ឧក្រិដ្ឋកម្ម​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់។ វិភាគ៖ កំណើន​នៃ​បន្ទុក​ជំពាក់​បំណុល​របស់​ប្រទេស​ឡាវ អាច​បណ្តាល​ឲ្យ​ប្រទេស​មួយ​នេះ​ពឹង​ផ្អែក​លើ​ចិន​កាន់តែ​ខ្លាំង​ឡើង៕

XS
SM
MD
LG