ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំង សរសើរវិធីដោះស្រាយបញ្ហាជីវភាពរបស់ពលរដ្ឋអាមេរិកាំងដោយរដ្ឋាភិបាល ក្នុងគ្រាវិបត្តិកូវីដ១៩។ អ្នកជំនាញថា កម្ពុជាមានសំណាងដោយប្រទេសជិតខាងទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាបានល្អ ស្របពេលពលរដ្ឋកម្ពុជាមានទម្លាប់ការពារខ្លួនបានល្អ។ ករីណគ្រុនចាញ់មួយចំនួននៅខេត្តបាត់ដំបង អាចបង្កឡើងដោយមេរោគកម្រមួយ ប៉ុន្តែមន្ត្រីជំនាញថា អាចព្យាបាលបាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសអូស្ត្រាលីពិចារណាផ្តល់ទីជម្រកដ៏សុវត្ថិភាពដល់បាតុករហុងកុង។ លោកប្រធានាធិបតី Donald Trump ដាក់សម្ពាធដល់អភិបាលរដ្ឋបើកដំណើរការសាលារៀនឡើងវិញ។ អង្គការក្រៅរដ្ឋាភិបាលរកឃើញថា ប្រទេសវៀតណាមបានជួយសង្គ្រោះសត្វព្រៃ ៣៥ភាគរយ ពីបទឧក្រិដ្ឋកម្មជួញដូរសត្វព្រៃខុសច្បាប់។ វិភាគ៖ កំណើននៃបន្ទុកជំពាក់បំណុលរបស់ប្រទេសឡាវ អាចបណ្តាលឲ្យប្រទេសមួយនេះពឹងផ្អែកលើចិនកាន់តែខ្លាំងឡើង៕
កម្មវិធីនីមួយៗ
-
18 មេសា 2021
ព័ត៌មានពេលរាត្រី៖ ១៨ មេសា ២០២១
-
17 មេសា 2021
ព័ត៌មានពេលរាត្រី៖ ១៧ មេសា ២០២១
-
16 មេសា 2021
ព័ត៌មានពេលរាត្រី៖ ១៦ មេសា ២០២១
-
15 មេសា 2021
ព័ត៌មានពេលរាត្រី៖ ១៥ មេសា ២០២១
-
14 មេសា 2021
ព័ត៌មានពេលរាត្រី៖ ១៤ មេសា ២០២១
-
13 មេសា 2021
ព័ត៌មានពេលរាត្រី៖ ១៣ មេសា ២០២១