កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១ តុលា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការចោទប្រកាន់ពលរដ្ឋ៣នាក់ថា«ញុះញង់បង្កភាពវឹកវរក្នុងសង្គម» ក្រោយការតវ៉ានៅមុខក្រសួងដែនដី។ អ្នកកាសែត២នាក់ដែលរងរបួស ដាក់ពាក្យបណ្តឹង«ប៉ុនប៉ងវាយសម្លាប់» ក្រោយរាយការណ៍បទល្មើសព្រៃឈើ។ ព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញឲ្យប្រទេសក្រិកនិងតួកគីបន្តការពិភាក្សាគ្នាលើជម្លោះដែនទឹក។ ថ្នាក់ដឹកនាំប្រទេសមជ្ឈិមបូព៌ាសម្លឹងទៅដល់ផែនការសន្តិភាពទូលំទូលាយ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ កូរ៉េខាងជើងមិនបានបង្ហាញសញ្ញាឆ្ពោះទៅកាន់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទេ។ អភិបាលក្រុងហុងកុងចុងក្រោយរបស់ចក្រភពអង់គ្លេស បារម្ភពីការបាត់បង់ស្វ័យភាពរបស់ក្រុងនេះ។ ការស្លាប់របស់ជនរងគ្រោះដោយសារការរំលោភផ្លូវភេទបង្កឲ្យមានបាតុកម្មក្នុងប្រទេសឥណ្ឌា។ ឥណ្ឌាប្រហែលជាមានករណីឆ្លងជំងឺកូវីដ១៩ លើសតួលេខផ្លូវការដប់ដង។ ចៅក្រមអាមេរិករាំងខ្ទប់ការដំឡើងថ្លៃសេវាអន្តោប្រវេសន៍។ របាយការណ៍មួយបានឲ្យដឹងថា ទីក្រុងចិនជាប់ព្រំដែនកូរ៉េខាងជើងជួយកូរ៉េខាងជើងឲ្យគេចផុតពីទណ្ឌកម្មអន្តរជាតិ៕
ព័ត៌មានពេលរាត្រី៖ ១ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការស្រាវជ្រាវមួយរកឃើញថា ពលករចំណាកស្រុកប្រឈមបញ្ហាផ្លូវចិត្ត។ រដ្ឋាភិបាលប្រកាសបន្តជួយអ្នកពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ និងជនក្រីក្រ ក្នុងវិបត្តិកូវីដ១៩។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ វាគ្មិនរបស់យើងគឺលោកសាស្ត្រាចារ្យ ឡាក់ ចាន់សុខ គ្រូឧទ្ទេសជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិភាក្សាអំពី «តើជប៉ុននិងអាស៊ីអាគ្នេយ៍ត្រូវជាអ្វីនឹងគ្នាពីពេលនេះតទៅ?»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គណៈកម្មការរៀបចំការជជែកដេញដោលរវាងលោក Trump និងលោក Biden នឹងបន្ដឹងរបៀបនៃការជជែកដេញដោល។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានរដ្ឋសភាសហរដ្ឋអាមេរិក នឹងពិភាក្សាជាថ្មីរឿងកញ្ចប់ជំនួយកូវីដ១៩ នៅថ្ងៃព្រហស្បតិ៍នេះ។ អង្គការសហប្រជាជាតិថា មានការត្រូវការថវិកា ៣៥ ពាន់លានដុល្លារ ដើម្បីពង្រីកលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ១៩ នៅលើពិភពលោក។ សហរដ្ឋអាមេរិកហាមឃាត់ការនាំចូលប្រេងដូងពីក្រុមហ៊ុន FGV របស់ម៉ាឡេស៊ី ក្រោយពីមានការចោទប្រកាន់ពីការរំលោភកម្លាំងពលកម្ម។ មេដឹកនាំក្រុងហុងកុងសរសើរ «ការវិលត្រឡប់ទៅរកសន្តិភាពវិញ» និងព័ត៌មានអន្តរជាតិផ្សេងទៀត៕