កម្មវិធីវិទ្យុ
០៥:០០ - ០៥:៣០
ព័ត៌មានពេលព្រឹក ២៤ វិច្ឆិកា៖ ការអនុវត្តផែនការថវិកាជាតិឱ្យមានប្រសិទ្ធភាព ទាមទារការបន្ថយចំណាយលើមន្ត្រីរាជការ
ព័ត៌មាននៅថ្ងៃនេះមាន បទវិចារណកថា៖ ធ្វើឱ្យជឿនលឿនរបៀបវារៈស្ត្រី សន្តិសុខនិងសន្តិភាពនៅឯអង្គការសហប្រជាជាតិ។ កម្មវិធី Hello VOA អភិបាលកិច្ចល្អអំពីការអនុវត្តផែនការថវិកាជាតិឱ្យមានប្រសិទ្ធភាព ទាមទារកំណែទម្រង់រដ្ឋបាលសាធារណៈដោយបន្ថយចំណាយលើមន្ត្រីរាជការ៕
២០:៣០ - ២០:៥៩
ព័ត៌មានពេលរាត្រី ២៤ វិច្ឆិកា៖ បទសម្ភាសន៍៖ យុវតីខ្មែរមកពីជនបទ កញ្ញា ថាន់ រីដា មានឱកាសធ្វើទស្សនកិច្ចសិក្សាលើកដំបូងនៅអាមេរិក
ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA៖ យុវតីខ្មែរមកពីជនបទ កញ្ញា ថាន់ រីដា មានឱកាសធ្វើទស្សនកិច្ចសិក្សាលើកដំបូងនៅអាមេរិក។ គណបក្សប្រជាធិបតេយ្យអាមេរិកចាប់ផ្តើមស្វែងរកចម្លើយនៃភាពបរាជ័យរបស់ខ្លួនបន្ទាប់ពីចាញ់ឆ្នោត និងព័ត៌មានផ្សេងៗទៀត៕