កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
វិទ្យុពេលព្រឹក ២៧ មករា៖ ប្រធានាធិបតីអាមេរិកមុនៗពិបាកនឹងកាត់បន្ថយការចំណាយរដ្ឋាភិបាល
ព័ត៌មាននៅថ្ងៃនេះមានដូចជា ប្រធានាធិបតីអាមេរិកមុនៗពិបាកនឹងកាត់បន្ថយការចំណាយរដ្ឋាភិបាល។ សេដ្ឋកិច្ចចិនមានកំណើនយឺតបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយ។ តើទំនាក់ទំនងកម្ពុជានិងអាមេរិកនឹងប្រែប្រួលទេក្រោមរដ្ឋាភិបាលទី២របស់លោកTrump? និងព័ត៌មានផ្សេងៗទៀត៕
២០:៣០ - ២១:០០
វិទ្យុពេលរាត្រី ២៧ មករា៖ សង្គមស៊ីវិល និងសាច់ញាតិស្នើឱ្យដោះលែងអ្នកកំពុងជាប់ឃុំករណី CLV ទាំងអស់
ព័ត៌មាននៅថ្ងៃនេះមានដូចជា សង្គមស៊ីវិល និងសាច់ញាតិស្នើឱ្យដោះលែងអ្នកកំពុងជាប់ឃុំករណី CLV ទាំងអស់។ កម្ពុជានិងចិនគ្រោងរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៥ ធំជាងមុន។ ពលរដ្ឋអាមេរិកអាយុ ២៣ ឆ្នាំម្នាក់ពិការភ្នែកម្ខាងដោយសារការពារអ៊ុយក្រែន និងព័ត៌មានផ្សេងៗទៀត៕