ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិននៅកម្ពុជា

ចិននៅកម្ពុជា

សេចក្តីផ្តើម៖ ក្នុងអំឡុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរឹងមាំនិងជិតស្និទ្ធ​លើគ្រប់វិស័យ។ ចិន​បានក្លាយជាប្រទេសដែលបានវិនិយោគទុនច្រើននៅកម្ពុជាជាងប្រទេសណាៗផ្សេងទៀត។ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ចិន​ ​មាន​ទំហំ​៧​ពាន់​លាន​ដុល្លារ​ ​កាល​ពី​ឆ្នាំ២០១៨។​ ​នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​។ ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ទុន​វិនិយោគ​ ​និង​អ្នកទេសចរ​ចិន​មក​កម្ពុជា​ ​បាន​នាំ​ឱ្យ​ប្រទេសចិន ​ដើរ​តួ​យ៉ាង​សំខាន់​លើ​ការ​ដឹកមុខ​វិស័យ​សំខាន់ៗ ​ដែល​ជួយ​ជ្រោង​សេដ្ឋកិច្ច​កម្ពុជា​ ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​រួមមាន​វិស័យ​អចលនទ្រព្យ​ ​វិស័យ​សំណង់​ ​និង​ការ​វិនិយោគ​សាធារណៈ។​ ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទទួល​បាន​ប្រយោជន៍​ពី​ការ​ហូរ​ចូល​មក​ដល់​របស់​ជនជាតិ​ចិន និង​ប្រាក់វិនិយោគ​របស់​ចិន ជីវិត​របស់ពលរដ្ឋខ្មែរ​ជាច្រើនក៏​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ខ្លាំងផងដែរ។ កាលពីឆ្នាំ ២០១៩កន្លងទៅនេះ​ អ្នកស្រី Liyuan Lu រាយការណ៍ព័ត៌មានវីអូអេផ្សាយជាភាសាចិន បាន​ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីរាយការណ៍លម្អិតអំពីឥទ្ធិពល និងផលប៉ះពាល់នានាដែលបានកើតឡើង ដោយសារការហូរចូលយ៉ាងគំហុកនៃការវិនិយោគទុនរបស់ចិន និងជនជាតិចិននៅតំបន់ធំៗក្នុងប្រទេសកម្ពុជា ដូចជាក្រុងព្រះសីហនុ និងរាជធានីភ្នំពេញជាដើម។ វីអូអេខ្មែរ បានប្រែសម្រួលសេចក្តីរាយការណ៍ទាំងនោះជាភាសាខ្មែរ ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ៕

XS
SM
MD
LG