នៅក្នុងសុន្ទរកថាមួយដែលបង្ហាញលម្អិតពីអាទិភាពសេដ្ឋកិច្ចរបស់រដ្ឋបាលលោក Biden ចំពោះប្រទេសចិនមួយថ្ងៃមុននេះ លោកស្រី Yellen បានថ្លែងថា សហរដ្ឋអាមេរិកចង់មានចំណងទាក់ទងសេដ្ឋកិច្ចបែបស្ថាបនានិងស្មើភាពជាមួយនឹងចិនដោយមិនប៉ះពាល់នឹងសន្តិសុខជាតិរបស់ខ្លួន។