ក្រុមអ្នកចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យា សហគ្រិននិងអ្នកដែលស្រឡាញ់បច្ចេកវិទ្យាឌីជីថលជាងពីរម៉ឺននាក់បានប្រមូលផ្តុំគ្នានៅឯទីក្រុងអាំស្ទែដាំនាពេលថ្មីៗនេះ ដើម្បីពិភាក្សាអំពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុត ដើម្បីក្រឡេកមើលទៅអនាគត និងដើម្បីតភ្ជាប់។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្ទុះឡើងនូវពាណិជ្ជកម្មបង្កើតថ្មី ដែលបានបង្កើតឧបករណ៍និងកម្មវិធីដែលអាចផ្លាស់ប្តូររបៀបនៃការរស់នៅរបស់មនុស្សគ្រប់រូប ប៉ុន្តែពាណិជ្ជកម្មបង្កើតថ្មីទាំងអស់នោះក៏មានបញ្ហាផងដែរ។