ពលរដ្ឋប៉ាគីស្ថានខឹងសម្បានឹងការឡើងថ្លៃភ្លាមៗនៃតម្លៃអគ្គិសនីប្រើប្រាស់។ នៅក្នុងការតវ៉ាធ្វើឡើងប្រចាំថ្ងៃ ដែលបានចាប់ផ្តើមកាលពីចុងខែសីហា ពលរដ្ឋកំពុងទាមទារឱ្យរដ្ឋាភិបាលលុបចោលការយកថ្លៃអគ្គិសនីខ្ពស់ ដែលធ្វើឱ្យមនុស្សមួយចំនួនសឹងតែគ្មានលទ្ធភាពបង់។
អង្គការសប្បុរសធម៌រងសម្ពាធ នៅពេលការបរិច្ចាគធ្លាក់ចុះ ខណៈអតិផរណាឡើងខ្ពស់មិនធ្លាប់មានដល់៣៨ភាគរយ។ ស្របពេលជាមួយគ្នានេះ ការប្រមូលពន្ធទាបប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដោយបង្ខំឱ្យមនុស្សកាន់តែច្រើនពឹងផ្អែកខ្លាំងជាងមុនទៅលើសប្បុរសជនដើម្បីបន្តប្រតិបត្តិការ។
សង្គ្រាមរុស្ស៊ីទៅលើអ៊ុយក្រែនបានសាកល្បងទំនាក់ទំនងសហរដ្ឋអាមេរិកនិងឥណ្ឌាក្នុងឆ្នាំនេះ ដោយសាររដ្ឋាភិបាលទីក្រុងញូវដែលីបានធ្វើអនុប្បវាទពីការថ្កោលទោសការឈ្លានពានរបស់ទីក្រុងមូស្គូ និងបាននាំចូលថាមពលពីរុស្ស៊ីកាន់តែច្រើនជាងមុន។