សហរដ្ឋអាមេរិកកំពុងដាក់ការរឹតត្បិតខាងទិដ្ឋាការលើពួកមន្ត្រីខ្លះរបស់មីយ៉ាន់ម៉ានិងឡាវ ដោយសារប្រទេសទាំង២នេះបដិសេធពុំព្រមទទួលយកពលរដ្ឋរបស់ខ្លួនដែលមានទោសខាងព្រហ្មទណ្ឌនៅក្នុងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកកំពុងដាក់ការរឹតត្បិតផ្នែកទិដ្ឋាការដល់ប្រទេសមីយ៉ាន់ម៉ានិងឡាវចំពោះការមិនសុខចិត្តទទួលយកពលរដ្ឋរបស់ខ្លួននៅពេលដែលសហរដ្ឋអាមេរិកស្វះស្វែងបញ្ជូនពួកគេទៅកាន់ប្រទេសកំណើតវិញ។
ហាងលក់សៀវភៅជាច្រើននៅក្នុងប្រទេសមួយចំនួន បានបើកដំណើរការនៅពាក់ណ្តាលខែកក្កដា ដើម្បីស្វាគមន៍អ្នកទិញសៀវភៅថ្មីមួយរបស់អ្នកស្រី Harper Lee ឈ្មោះថា Go Set a Watchman។