ជាការឆ្លើយតបទៅនឹងរបាយការណ៍នានាស្តីពីសកម្មភាពយោធាប្រឆាំងនឹងជនស៊ីវិលក្នុងអំឡុងពេលនៃការចូលឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះ វិទ្យាស្ថាន Pilecki ក្នុងរដ្ឋធានីវ៉ាសូវី បានបង្កើតមជ្ឈមណ្ឌលមួយ ដែលប្រមូលនិងរក្សាភស្តុតាងនានា ដែលអាចជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ការតាំងពិព័រណ៍«ឆ្លងកាត់សង្រ្គាម» នៅប្រទេសប៉ូឡូញប្រើបច្ចេកវិទ្យាពិភពប្រឌិត ដើម្បីបង្ហាញពីរបៀបដែលសង្រ្គាមកំពុងបំផ្លាញអ្វីៗទាំងអស់ក្នុងប្រទេសអ៊ុយក្រែន ទៅតាមពេលវេលាជាក់ស្តែង។
យោងតាមក្រុមមន្ត្រីអ៊ុយក្រែន កុមារអ៊ុយក្រែនជាង ១៦.០០០ នាក់ត្រូវបានចាប់បញ្ជូនខ្លួនដោយបង្ខំទៅប្រទេសរុស្ស៊ី ឬទៅទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ឥឡូវនេះអ៊ុយក្រែនស្ថិតក្នុងចំណោមប្រទេសដែលមានមីនច្រើនជាងគេបង្អស់នៅក្នុងពិភពលោក។
បើតាមអ.ស.ប. ថា ជនភៀសខ្លួនជាង៥សែននាក់ បានចាកចេញពីអ៊ុយក្រែន ហើយមានមនុស្សរាប់ម៉ឺននាក់ទៀត កំពុងចាកចេញពីប្រទេសរបស់ពួកគេជារៀងរាល់ថ្ងៃ។