សកម្មជនមួយចំនួនកំពុងជំរុញអ្នកទេសចរឲ្យទៅទស្សនាកន្លែងសម្លាប់រង្គាលមនុស្សដ៏ឈឺចាប់ខ្លោចផ្សាដែលបានកើតឡើងកាលពីឆ្នាំ ១៩៤៨ នៅលើកោះ Jeju នៃប្រទេសកូរ៉េខាងត្បូង។ ការសម្លាប់នេះបានធ្វើឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងទៅលើអ្នកបះបោរប្រឆាំងទៅនឹងការបោះឆ្នោតមួយដែលទទួលស្គាល់ការបែងចែកកូរ៉េជាពីរ ដែលកាលនោះកូរ៉េខាងជើងគ្រប់គ្រងដោយសហភាពសូវៀត ហើយកូរ៉េខាងត្បូងគ្រប់គ្រងដោយសហរដ្ឋអាមេរិក។