ការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ឲ្យមេដឹកនាំកូរ៉េខាងត្បូងលោក Moon Jae In ទៅធ្វើទស្សនកិច្ចនៅក្នុងទីក្រុងព្យុងយ៉ាង អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការទូតរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការដាក់សម្ពាធលើប្រទេសកូរ៉េខាងជើងឲ្យលះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។