ខណៈពេលដែលកងទ័ពសហរដ្ឋអាមេរិក បន្តពិចារណាលើឥទ្ធិពលនៃកម្លាំងយោធារបស់ចិននៅ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះ កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងសម្លឹងទៅរកការបង្កើតនាវាដែលគ្មានមនុស្សបើក ដើម្បីបង្កើនកម្លាំងរបស់ខ្លួនបន្ថែមទៀត។
នៅពេលកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិក ចាប់ផ្តើមនៅសប្តាហ៍ក្រោយនៅទីក្រុងវ៉ាស៊ីនតោន វានឹងជាពេលលើកដំបូងដែលមេដឹកនាំមកពីបណ្តាប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍នឹងជួបជុំគ្នានៅសេតវិមានសម្រាប់ ព្រឹត្តិការណ៍មួយនេះ។ មេដឹកនាំហ្វីលីពីន និងមីយ៉ាន់ម៉ា នឹងមិនចូលរួមកិច្ចប្រជុំកំពូលនេះទេ ខណៈចំពេលដ៏សំខាន់សម្រាប់សន្តិសុខក្នុងតំបន់ និងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច។ អ្នកស្រី Jessica Stone នៃវីអូអេ រាយការណ៍លម្អិត។ អ្នកនាង ទែន សុខស្រីនិត ជូនប្រែសម្រួលដូចតទៅ៕