អ្នករត់ចោលប្រទេសជាតិកូរ៉េខាងជើង ដែលបានទៅរស់នៅក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសបានបង្កើតកាសែតមួយ។ ក្រុមនោះបានទម្លាក់កាសែតចំនួន១ម៉ឺនក្បាលជារៀងរាល់ខែតាមបាឡុងចូលក្នុងប្រទេសកូរ៉េខាងជើង។ គោលបំណងរបស់កាសែតនោះគឺធ្វើឲ្យពលរដ្ឋកូរ៉េខាងជើងព្យាយាមរត់ចាកចេញពីកូរ៉េខាងជើងហើយនិងក្រោកឈរប្រឆាំងនឹងមេដឹកនាំផ្តាច់ការកូរ៉េខាងជើង។