តុលាការចិន បានបើកសវនាការសំណុំរឿងមេធាវីដ៏ល្បី និងអ្នកតស៊ូមតិច្បាប់ជើងចាស់ម្នាក់កាលពីថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ សកម្មជនសិទ្ធិមនុស្ស បានថ្កោលទោសលើទង្វើនេះថា ជាការបង្ហាញពីការប្រឆាំងរបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះសិទ្ធិមនុស្ស និងគុណតម្លៃជាសាកល។