ក្រុមតន្រ្តីជាតិ Tal កំពុងធ្វើដំណើរសម្តែងនៅវាលខ្សាច់របស់ប្រទេសនីហ្សេអស់រយៈពេល១៥ឆ្នាំកន្លងមកហើយ និងកំពុងខិតខំបង្កើតឲ្យមានឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ។ ប៉ុន្តែ ក្រុមតន្រ្តីនេះ មិនត្រឹមតែចង់ឲ្យមានការសម្តែងតន្ត្រីអស្ចារ្យប៉ុណ្ណោះទេ គឺថែមទាំងចង់បង្កើតឲ្យមានការរួបរួមគ្នានៅក្នុងប្រទេសនីហ្សេ ខណៈពេលដែលប្រទេសនេះកំពុងមានការគំរាមកំហែងផ្នែកសន្តិសុខ ដែលមិនធ្លាប់មានពីមុនមក។