នៅពេលចិនចាប់ផ្តើមយុទ្ធនាការថ្មីមួយនៅចុងខែកក្កដា ដើម្បីបង្ក្រាបគណនីរបស់អ្នកផ្តល់ព័ត៌មានឯករាជ្យនៅលើបណ្តាញសង្គម ចំណាត់ការនោះគឺជាការបោះជំហានចុងក្រោយបង្អស់នៃកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីឃ្លាំមើលការបញ្ចេញមតិនៅលើបណ្តាញអ៊ីនធឺណិត។