របាយការណ៍អំពីការជួញដូរមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបង្ហាញថាប្រទេសម៉ូរីតានី មិនគោរពតាមបទដ្ឋានអប្បបរមាទាំងស្រុងដើម្បីលុបបំបាត់ការអនុវត្តនេះ ហើយមិនបាន «ខំប្រឹងប្រែង» ដើម្បីធ្វើការលុបបំបាត់នោះទេ។ របាយការណ៍នេះបានបន្តថា ប្រទេសម៉ូរីតានី មិនបានកាត់ទោសជនជួញដូរណាម្នាក់នោះឡើយ កាលពីឆ្នាំមុន ប៉ុន្តែ បែរជាបានផ្តន្ទាទោសសកម្មជនប្រឆាំងនឹងទាសភាពមួយចំនួនទៅវិញ ហើយអ្នកខ្លះត្រូវបានកាត់ទោសរហូតដល់ទៅពីរឆ្នាំនៅក្នុងពន្ធនាគារ។ ក្រុមគ្រួសារមួយត្រូវបានគេឃុំជាង៣០ឆ្នាំ បន្ទាប់ពីប្រទេសម៉ូរីតានី កម្ចាត់អំពើទាសភាពខុសច្បាប់ជាផ្លូវការ។