ប្រធានាធិបតីប្រទេសសូម៉ាលី លោក Hassan Sheikh Mohamud បានលើកឡើងថា លោកចង់ឲ្យយុវជនសូម៉ាលីដែលរស់នៅក្រៅប្រទេស ត្រឡប់មកប្រទេសសូម៉ាលីវិញកាន់តែច្រើនថែមទៀត ដើម្បីជួយកសាងប្រទេស ទោះបីជាពួកសកម្មប្រយុទ្ធ al-Shabab នៅបន្តរៀបចំការវាយប្រហារអត្តឃាតជាបន្តបន្ទាប់ក៏ដោយ។